ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញ ទៅមើលអ្នកឆ្លងជំងឺកូវីដ-១៩ នៅខេត្ដ សៀមរាប ខណៈសាលារៀនជាង១១០ បានបិទផ្អាកបណ្តោះអាសន្ន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នឹងអញ្ជើញទៅមើល អ្នកឆ្លងជំងឺកូវីដ-១៩ ដោយផ្ទាល់នៅខេត្ដសៀមរាប ខណៈដែលសាលាជាង១១០នៅ ក្នុងទីក្រុងសៀមរាប បានបិទផ្អាកដំណើរជាបណ្តោះអាសន្ន ដើម្បីចៀសវាងឆ្លងជំងឺកូវីដ-១៩ ពិសេសចំពោះកុមារតូចៗ។

ក្នុងពិធីសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥៥ ប្រវែង ១៨២,១៦គីឡូម៉ែត្រ ចាប់ពី ខេត្តពោធិ៍សាត់-វាលវែង ដល់ថ្មដា (ព្រំដែនកម្ពុជា-ថៃ) និងពិធីបើកការដ្ឋាន សាងសង់ ផ្លូវជាតិ លេខ១០ ប្រវែង១៩៨,៧១ គីឡូម៉ែត្រ ចាប់ពី សំឡូត-វាលវែង-អូរសោម ដល់កោះកុង នាព្រឹកថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២០ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រហូតមកដល់ពេល នេះសាលារៀនប្រមាណជាង ១១០ នៅទីក្រុង សៀម រាប បានបិទជាបណ្តោះអាសន្ន ដោយសារការខ្លាចឆ្លងជំងឺកូវីដ-១៩។ ទន្ទឹមនេះ ដោយសារ តែមានប្រជា ពលរដ្ឋម្នាក់ អាយុ៣៨ឆ្នាំ បានឆ្លងជំងឺកូវីដ-១៩ ហើយត្រូវបាននិងកំពុងព្យាបាល យ៉ាងយក ចិត្ត ទុកដាក់ពីគ្រូពេទ្យ។ សម្តេចតេជោបានថ្លែងបន្ដថា រាជរដ្ឋាភិបាលបានរៀបចំ សេណារីយោ ដើម្បីទប់ស្កាត់ជំងឺកូវីដ- ១៩ ដែលរហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋខ្មែរម្នាក់ អាយុ៣៨ឆ្នាំ បានឆ្លងជំងឺកូវីដ-១៩ នេះហើយ។

សម្ដេចតេជោបានលើកឡើងថា បញ្ហានេះ ត្រូវបានប្រកាសជាសាធារណៈ និងតម្លាភាពដែលសម្តេចប្រញាប់ ប្រកាសជាសាធារណៈ ឱ្យបិទជាបណ្តោះអាសន្នសាលារៀន នៅក្នុងទីរួមខេត្តសៀមរាប។

សម្តេចតេជោបានបញ្ជាក់ថា “រហូតមកដល់ពេលនេះ សាលារៀនជាង១០០ សាលាត្រូវ បានបិទ ទាំងសាលាបណ្តុះបណ្តាល វិជ្ជាជីវៈខាងក្រសួងការងារ និងកម្មវិធីអង្គរសង្រ្កាន្ដ ដែល ត្រូវនឹងរៀបចំក៏ត្រូវបានឱ្យផ្អាក”។ សម្តេចតេជោក៏បានលើកឡើង ពីបញ្ហាដែលសម្រេចបិទទ្វារសាលាថា គឺដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវី-១៩នេះ ទៅដល់កុមារតូចៗ ដែលមិនចេះពីវិធី បង្ការនិងការពារ។

សម្តេចតេជោបានអះអាងអាងថា “ខ្ញុំសម្រេចឱ្យបិទសាលា ដោយសារបញ្ហា ត្រូវយកចិត្តទុកដាក់បំផុតគឺកុមារា កុមារី ពីជំងឺនេះ ហើយយើងក៏មិនទាន់ប្រមូលមកអស់អ្នក ដែលពាក់ព័ន្ធ នឹងជនជាតិជប៉ុន និងអ្នកពាក់ព័ន្ធ ជាមួយនឹងយុវជនអាយុ៣៨ឆ្នាំនេះ។ យើងត្រូវតែស្វែង រកអ្នក ផ្សេងទៀតដើម្បីយកសំណាកមកវិភាគ”។
សម្តេចតេជោក៏ថ្លែងបញ្ជាក់ទៀតថា សម្តេចនឹងទៅសៀមរាប ដើម្បីទៅមើលបុរសម្នាក់ ដែលឆ្លងជំងឺគូវីដ-១៩ ដែលការធ្វើដូច្នេះ គឺដើម្បីកុំឱ្យមានការភ័យខ្លាចច្រើនហួស រហូតដល់ មានអ្នកខ្លះទៅទិញអង្ករ មី ស្រាបៀរ មកស្តុកទុក។

សម្តេចតេជោ ក៏បានកោតសរសើរដល់ គ្រួពេទ្យ ដែលខិតខំ ធ្វើការទាក់ទង នឹងអ្នកឆ្លងជំងឺកូវីដ-១៩នេះ ដោយយកសំណាកទៅ ធ្វើការវិភាគ៕ ដោយ៖ ស សំណាង

To Top