ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថាន វ៉ាន់ដា ជាង ៣ពាន់នាក់នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០ នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មិនលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋទិញទំនិញ ស្ដុកទុក ក្នុងបរិបទរីករាលដាល នៃមេរោគកូរ៉ូណាឡើយ តែលើកទឹកចិត្តឲ្យ សម្ងំក្នុងផ្ទះបរិភោគ ទំនិញដែលបានទិញ រួចហើយឲ្យអស់កុំចេញក្រៅ ដើម្បីបានកាត់បន្ថយ ការស្ទះចរាចរណ៍ផងដែរ។