ភ្នំពេញ ៖ មន្ទីរសុខាភិបាល ខេត្តសៀមរាប ឱ្យដឹងថា បុរសម្ចាស់ PassApp ដែលដឹកជនជាតិ ជប៉ុនមាន ផ្ទុកជំងឺកូវីដ-១៩ ត្រូវបានធ្វើតេ្តស ហើយបង្ហាញ ជាលទ្ធផលគឺអវិជ្ជមាន ។
បើយោងតាមការបញ្ជាក់ តាមរយៈផេកហ្វេសប៊ុកផ្លូវការ របស់មន្ទីរសុខាភិបាលខេត្ត សៀមរាប នៅ ថ្ងៃទី១១ ខែមីនាឆ្នាំ២០២០នេះ បញ្ជាក់ទៀតថា បុរសម្ចាស់ PassApp រូបនេះ គឺគាត់មានសុខភាពល្អ មិន មានរោគសញ្ញាអ្វីទេ ហើយបច្ចុប្បន្នបុរសរូបនេះ ត្រូវបានដាក់ឱ្យ នៅដោយឡែក និងតាម ដាន ចំនួន១៤ថ្ងៃ នៅក្នុងអគារជំងឺឆ្លង នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ៕