ព័ត៌មានជាតិ

នៅថ្ងៃ១៥ មីនា អាជ្ញាធរនឹងបិទផ្លូវមួយចំនួន ដើម្បីហែអដ្ឋិធាតុសម្តេច សុខ អាន ចេញពីភូមិគ្រឹះ ទៅតម្កល់ នៅវត្តសារាវ័នតេជោ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ អន្តរជាតិ នឹងរៀបចំក្បួនហែអដ្ឋិធាតុ សម្តេចវិបុលបញ្ញា សុខ អាន ដោយថ្មើរជើងចេញពីភូមិគ្រឹះ ឆ្ពោះទៅតម្កល់ នៅវត្តសារាវ័នតេជោ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៦ព្រឹក។

ផ្ទាំងពាណិជ្ជកម្ម

តាមកាលបរិច្ឆេទខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទផ្លូវជាបណ្តោះអាសន្ន ដោយមិនអនុញ្ញតឲ្យយានជំនិះ គ្រប់ប្រភេទឆ្លងកាត់ចាប់ ពីភូមិគ្រឹះសម្តេច វិបុលបញ្ញា តាមរុក្ខវិថីសម្តេចប៉ាន (ផ្លូវលេខ២១៤) ឆ្ពោះទៅមហាវិថីព្រះនរោត្តម ពេលទៅដល់មហាវិថីព្រះនរោត្តមបត់ឆ្វេង ដល់វិថីលីយ៉តឡាយ (ផ្លូវលេខ១៧២) បត់ខាងជើងស្របខាងជើង របងវត្តសារាវ័នតេជោ ដល់វិធីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩) បត់ស្តាំដល់ខ្លោងទ្វារវត្តសារាវ័ន្តតេជោ ចាប់ពីវេលាម៉ោង ០៦៖០០នាទី រហូតដល់បញ្ចប់កម្មវិធី។

To Top