ផ្តើមឆ្នាំ២០២០ ជម្ងឺរលាកសួតដោយ វីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) ត្រូវបានផ្ទុះឡើងក្នុងទីក្រុងអ៊ូហាន់ នៃខេត្តហ៊ូប៉ី ប្រទេសចិន និងត្រូវបានរីករាលដាល យ៉ាងឆាប់រហ័សនៅក្នុងប្រទេសចិន ហើយរដ្ឋាភិបាលចិន បានយកចិត្តទុក ដាក់ខ្ពស់ចំពោះបញ្ហានេះ។
លោក Xi Jinping ប្រធានាធិបតីចិន បានអញ្ជើញដឹកនាំ និងចាត់ចែងដោយផ្ទាល់, លោក Li Keqiang នាយករដ្ឋមន្ត្រីចិន បានអញ្ជើញទៅដល់ទីក្រុងអ៊ូហាន់ ប្រទេសចិន ដើម្បីណែនាំអំពីរបៀប នៃការទប់ទល់ស្ថានភាពជម្ងឺវីរុស, ក្រុមណែនាំនៃមជ្ឈិមបក្សកុម្មុយនីស្តចិន បានចូលរួមប្រយុទ្ធប្រឆាំង សកម្មភាពជួរមុខរយៈពេលវែង, កម្លាំងជំរុញចូលរួម និងសម្ភារៈជាច្រើនទូទាំងប្រទេសចិន បានដឹកបញ្ជូន និងមានវត្តមាននៅក្នុងខេត្តហ៊ូប៉ី និងក្នុងទីក្រុងអ៊ូហាន់ ប្រទេសចិន។
យើងទាំងអស់គ្នាចំណាយពេលតែ ១០ថ្ងៃប៉ុណ្ណោះ បានសាងសង់រួចជាស្ថានពរនូវមន្ទីរពេទ្យ HUOSHENSHAN ដែលអាចផ្ទុកគ្រែបានចំនួន ១០០០គ្រែ ហើយយើងចំណាយពេលតែ ១២ថ្ងៃប៉ុណ្ណោះ បានសាងសង់រួចជាស្ថានពរនូវមន្ទីរពេទ្យ LEISHENSHAN ដែលអាចផ្ទុកគ្រែបានចំនួន ១៥០០គ្រែ Mobile Cabin Hospitals និងមន្ទីរពេទ្យកែច្នៃជាច្រើន ត្រូវបានបង្កើតពេញទូទាំងទីក្រុងអ៊ូហាន់ ប្រទេសចិន ហើយយើងតែងតែកែលម្អ នូវសម្ទុះនៃល្បឿនចិន បានបង្កើតអច្ឆរិយៈនៃចិន និងបានបង្ហាញអំពីលក្ខណៈពិសេសនៃចិន។
អ្នកជំនាញលើជម្ងឺវីរុស គ្រូពេទ្យ និងមន្រ្តីយោធាជាច្រើន បានចូលរួមក្នុងកិច្ចប្រយុទ្ធប្រឆាំង ជួរមុខដោយមិនខ្លាចគ្រោះថ្នាក់ និងពោរពេញទៅដោយភាពអង់អាច និងក្លាហាន។ ពួកគេបានក្លាយជា “អ្នកជម្នះដ៏ស្រស់ស្អាត” ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំង នឹងជម្ងឺវីរុសនេះ ពួកគេបានយកញើសឈាម ទឹកភ្នែក ថែមទាំងអាយុជីវិតរបស់ពួកគេផ្ទាល់ ដើម្បីចូលរួមកិច្ចការប្រយុទ្ធប្រឆាំង នឹងវីរុសដ៏សែនរំជួលចិត្តមួយនេះ។ បច្ចុប្បន្ននេះ ទម្រង់នៃការទប់ស្កាត់នឹង ជម្ងឺវីរុសនេះត្រូវបានវិវឌ្ឍន៍ខ្លួន ទៅកាន់ស្ថានភាពល្អប្រសើរ។
ភាគីចិនប្រកាន់ភ្ជាប់នូវ គំនិតសហគមន៍ជោគវាសនារួម គោលការណ៍ចម្បងនៃការបើកចំហ តម្លាភាព និងទំនួលខុសត្រូវ ផ្សព្វផ្សាយយ៉ាងទូលាយ ស្តីអំពីដំណឹងនៃជម្ងឺវីរុស COVID-19 ចែករំលែកលំដាប់នៃសែនរបស់វីរុស សហការយ៉ាងស្អិតរមួត ជាមួយអង្គការសុខភាពពិភពលោក និងផ្តល់ជាជំនួយ និងជាភាពងាយស្រួល ជូនដល់ប្រជាពលរដ្ឋបរទេស ដែលកំពុងស្នាក់អាស្រ័យ នៅក្នុងប្រទេសចិន។ ខណៈពេលនៃការទប់ស្កាត់ជម្ងឺវីរុស COVID-19 ក្នុងប្រទេសចិន ចិនក៏បានផ្តល់ Detection reagent និងសម្ភារៈទប់ស្កាត់ជូន ដល់ប្រទេសដទៃទៀត យើងក៏បានចែករំលែក អំពីរបៀបនៃការព្យាបាល និងបានបញ្ជូនអ្នកជំនាញ ស្ម័គ្រចិត្តទៅផងដែរ។
ចាប់តាំងពីមានការផ្ទុះឡើងនូវជម្ងឺ COVID-19 នេះមក ខ្សែរាជវង្សានុវង្ស រាជរដ្ឋាភិបាលកម្ពុជាបានសួរសុខទុក្ខ និងគាំទ្រដល់ភាគីចិន។ ជាពិសេសនាថ្ងៃទី៥ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានបំពេញទស្សនកិច្ច ជាបន្ទាន់នៅក្នុងប្រទេសចិន សម្តេចតេជោ ជាថ្នាក់ដឹកនាំបរទេសដំបូងគេ ដែលបានបំពេញទស្សនកិច្ច នៅក្នុងប្រទេសចិន ខណៈពេលដែលចិនកំពុងតែផ្ទុះ យ៉ាងខ្លាំងនូវជម្ងឺវីរុសមួយនេះ។ សម្តេចបានយកសកម្មភាពជាក់ស្តែង មកបង្ហាញឲ្យឃើញ ពីអត្ថន័យចម្បងនៃសហគមន៍ ជោគវាសនារួមដែល “ដកដង្ហើមរួមគ្នា រួមសុខទុក្ខជាមួយគ្នា” ។
ក្រៅពីនេះ គ្រប់ស្ថាប័នសង្គមក្នុងប្រទេសកម្ពុជា បានចូលរួមផ្តល់ជំនួយជាថវិកា និងសម្ភារៈសប្បុរសធម៌ ជូនដល់ភាគីចិន នេះបានបញ្ជាក់ឲ្យឃើញ ពីមនោសញ្ចេតនាមិត្តភាព ដ៏សែនជ្រាលជ្រៅបំផុត រវាងប្រជាជនទាំងពីរប្រទេស។ អាណិកជនចិន បងប្អូនសែស្រឡាយចិន និងក្រុមហ៊ុនសហគ្រាសចិន ដែលនៅក្នុងប្រទេសកម្ពុជា បានព្រួយបារម្ភអំពីស្ថានភាព ប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុស នៅក្នុងប្រទេសចិន ពួកគេបានផ្ដល់ជាជំនួយថវិកា និងសម្ភារៈ ជូនដល់ប្រទេសចិន ក្នុងកិច្ចប្រយុទ្ធប្រឆាំងលើកនេះ។
ក្នុងឱកាសនេះ យើងក៏បានជ្រើសរើសរូបភាពខ្លះៗ ដែលទាក់ទងជាមួយនឹងការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុស COVID-19 មកបង្ហាញជូនអ្នកទាំងអស់គ្នាឲ្យបានជ្រាប ។
![](https://dap-news.com/wp-content/uploads/2020/03/2-3.jpg)
![](https://dap-news.com/wp-content/uploads/2020/03/3-3.jpg)
![](https://dap-news.com/wp-content/uploads/2020/03/4-2.jpg)
![](https://dap-news.com/wp-content/uploads/2020/03/5-2.jpg)
![](https://dap-news.com/wp-content/uploads/2020/03/6-2.jpg)
![](https://dap-news.com/wp-content/uploads/2020/03/7-2.jpg)
![](https://dap-news.com/wp-content/uploads/2020/03/8-2.jpg)
![](https://dap-news.com/wp-content/uploads/2020/03/9-3.jpg)
![](https://dap-news.com/wp-content/uploads/2020/03/10-2.jpg)
![](https://dap-news.com/wp-content/uploads/2020/03/11-4-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2020/03/12-3.jpg)
![](https://dap-news.com/wp-content/uploads/2020/03/13-4.jpg)
![](https://dap-news.com/wp-content/uploads/2020/03/14.gif)
![](https://dap-news.com/wp-content/uploads/2020/03/15-4.jpg)
![](https://dap-news.com/wp-content/uploads/2020/03/16-3-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/03/17.png)
![](https://dap-news.com/wp-content/uploads/2020/03/18.jpeg)
![](https://dap-news.com/wp-content/uploads/2020/03/19-2.jpg)
![](https://dap-news.com/wp-content/uploads/2020/03/20-3.jpg)
![](https://dap-news.com/wp-content/uploads/2020/03/21-3.jpg)
![](https://dap-news.com/wp-content/uploads/2020/03/22.jpeg)
![](https://dap-news.com/wp-content/uploads/2020/03/23-3.jpg)
![](https://dap-news.com/wp-content/uploads/2020/03/24-4-735x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/03/25-3-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/03/26-3.jpg)
![](https://dap-news.com/wp-content/uploads/2020/03/27-3-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/03/28-3-1024x713.jpg)
![](https://dap-news.com/wp-content/uploads/2020/03/29.png)
![](https://dap-news.com/wp-content/uploads/2020/03/30-3.jpg)
![](https://dap-news.com/wp-content/uploads/2020/03/31-2-768x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/03/32-1.jpg)
![](https://dap-news.com/wp-content/uploads/2020/03/33-2.jpg)
![](https://dap-news.com/wp-content/uploads/2020/03/34-1.jpg)
![](https://dap-news.com/wp-content/uploads/2020/03/35-1-1024x684.jpg)
![](https://dap-news.com/wp-content/uploads/2020/03/36.jpg)
![](https://dap-news.com/wp-content/uploads/2020/03/37-1.jpg)
![](https://dap-news.com/wp-content/uploads/2020/03/38-1.jpg)
![](https://dap-news.com/wp-content/uploads/2020/03/39-1-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/03/40.png)
![](https://dap-news.com/wp-content/uploads/2020/03/41-2-1024x407.jpg)
![](https://dap-news.com/wp-content/uploads/2020/03/42-2.jpg)
![](https://dap-news.com/wp-content/uploads/2020/03/43.png)
![](https://dap-news.com/wp-content/uploads/2020/03/44-2.jpg)
![](https://dap-news.com/wp-content/uploads/2020/03/45-1.jpg)
![](https://dap-news.com/wp-content/uploads/2020/03/46-1.jpg)
![](https://dap-news.com/wp-content/uploads/2020/03/47-2.jpg)
![](https://dap-news.com/wp-content/uploads/2020/03/48-2-1024x575.jpg)
![](https://dap-news.com/wp-content/uploads/2020/03/49-2.jpg)
![](https://dap-news.com/wp-content/uploads/2020/03/50-2.jpg)
![](https://dap-news.com/wp-content/uploads/2020/03/51-2-1024x808.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)