ព័ត៌មានជាតិ

រដ្ឋមន្រ្តីមហាផ្ទៃ រំឭកមិនឱ្យពលរដ្ឋ ជួលដីស្រែ នៅតាមបន្ទាត់ព្រំដែន (វីដេអូ)

ប្រវត្តិសាស្រ្តខ្មែរមិនដែលចេះ ទៅដណ្ដើមដីគេនោះទេ មានតែគេមកដណ្ដើម

+រដ្ខមន្រ្តីក្រសួងមហាផ្ទៃ៖ ប្រវត្តិសាស្រ្តខ្មែរមិនដែលចេះ ទៅដណ្ដើមដីគេនោះទេ មានតែគេមកដណ្ដើម+រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ក្រើនរម្លឹកសារជាថ្មីដល់អភិបាលខេត្ដ ទាំងអស់ដែលស្ថិតនៅ​ជាប់ព្រំ​ដែនមិនឱ្យមាន​ទម្លាប់​ជួល​ដីស្រែតាម បន្ទាត់ព្រំដែននោះទេhttps://dap-news.com/national/2020/03/12/40286/

បាន​បង្ហោះ​ដោយ Dap_News_Website នៅ ព្រហស្បតិ៍ 12 មីនា 2020

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រើនរំឭកសារជាថ្មី ដល់លោកអភិបាលខេត្ត ជាប់ព្រំដែន ជាមួយប្រទេសជិតខាង ឲ្យណែនាំប្រជាពលរដ្ឋ កុំជួលដីស្រែរបស់ខ្លួន ឲ្យទៅកសិករប្រទេសជិតខាង ។

សម្ដេចក្រឡាហោមមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅ ការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រៃវែង និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ។

សម្ដេចក្រឡាហោមមានប្រសាសន៍ថា ករណីគេសុំជួលដី ដើម្បីបង្ករបង្កើនផល នៅតាមព្រំដែន គឺកុំឱ្យមាន ឱ្យសោះ ដោយសម្តេចលើកឡើងថា ការធ្វើស្រែបន្តិចបន្តួចនៅតាមព្រំដែន វានឹងនាំឲ្យមានការស្មុគស្មាញទៅថ្ងៃក្រោយ ហើយប្រជាជនណា ដែលជួលដីស្រែ ឱ្យទៅប្រទេសជិតខាង គឺខុសច្បាប់ កាធ្វើបែបនេះ ក្នុងន័យ ដើម្បីការពារបូរណភាព អធិតេយ្យភាពទឹកដីរបស់យើង ។

សូមបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញសារាចរមួយដើម្បីហាមប្រជាពលរដ្ឋខ្មែរ កុំឲ្យ លក់ឬជួល ដីស្រែ ដីចំការ ឬដីលំនៅឋាន នៅតាមតំបន់ព្រំដែន ឲ្យទៅប្រជាពលរដ្ឋ នៃប្រទេសជិតខាង ដូចជាប្រទេសវៀតណាម ឡាវ និងថៃ ជាដើម ។ សារាចរបានបញ្ជាក់ថា ក្នុងករណីមានការជួលហើយ តែពុំមានឯកសារគិតយុត្ត ឬកិច្ចសន្យា ត្រឹមត្រូវ អភិបាលខេត្តត្រូវបញ្ឈប់លែងឲ្យមានការជួលតទៅទៀត។ ប៉ុន្តែក្នុងករណីជួលរួចហើយ មានឯកសារគិតយុត្តត្រឹមត្រូវ ការជួលដីនោះ អាចបន្តរហូតដល់អស់សុពលភាព ហើយបន្ទាប់ពីអស់សុពលភាព ហាមមិនឲ្យជួលដីនោះបន្តឲ្យ ប្រជាពលរដ្ឋ ប្រទេសជិតខាងទៀតឡើយ៕

To Top