ព័ត៌មានជាតិ

រដ្ឋមន្ត្រីព័ត៌មាន ក្លែមសម្តី ក្នុងន័យ​ផ្តល់សំណើចថា ការផ្ទុះ Covid-19 ផ្តល់ឱកាសច្រើន​ ដល់ប្រុសៗ ដែលរកឱកាស​នៅក្រៅផ្ទះ

ភ្នំពេញ៖ ក្រោយអញ្ជើញចូលរួម ក្នុងឱកាស អបអរសាទរ ខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់ សមភាពយេនឌ័រ” កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នាទន្លេបាសាក់ពីរ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសារ ជាមួយការក្លែមសម្តី ដែលមានភ្ជាប់ នូវរូបភាពភរិយារបស់លោក ក្នុងន័យផ្តល់សំណើច​ ដល់សាធារណៈជនថា ការផ្ទុះ Covid-19 ផ្តល់ឱកាសច្រើន​ ដល់ប្រុសៗ ដែលរកឱកាសនៅក្រៅផ្ទះ ។

លោករដ្ឋមន្ត្រី បានសរសេរសារ លើបណ្តាញសង្គមរបស់លោកថា “ក្រុមខ្លាកំពុងពិចារណាថា ដើម្បីចៀសវាងពី COVID-19 ប្តីណាដែលទៅការ៉ាអូខេ​ មិនត្រូវអោយចូលផ្ទះទេ ត្រូវបង្ខំអោយទៅនៅសណ្ឋាគារ ១៤ ថ្ងៃសិន​!”

បើទោះជាមិនមានការបកស្រាយយ៉ាងណានោះ តែបើតាមការវិភាគ របស់អ្នកតាមដាន រឿងកំប្លែង ដែលលោក ខៀវ កាញារីទ្ធ តែងតែសរសេរបង្ហោះ លើបណ្តាងសង្គមជាបន្តបន្ទាប់ បានយល់ឃើញថា ការផ្ទុះ Covid-19 ផ្តល់ឱកាសច្រើន​ ដល់ប្រុសៗ ដែលរកឱកាសនៅក្រៅផ្ទះ​ ហើយនេះជាសារមួយ ជូនដល់ប្រុសៗ ឲ្យចេះឆ្លៀតឱកាស ខណៈដែលពេលធម្មតា មានភាពពិបាក ក្នុងការសុំភរិយា ដើម្បីបានលេស ចេញក្រៅផ្ទះបានយូរ ហើយនេះជាឱកាសមួយ ដ៏សមល្អ៕

To Top