ព័ត៌មានជាតិ

មន្ដ្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ អះអាងថា សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ៣នាក់ ក្រោយបំពុលព័ត៌មានមិនពិត ទាក់ទិនជំងឺកូវីដ-១៩ (វីដេអូ)

មន្ដ្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ អះអាងថា សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ៣នាក់

មន្ដ្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ អះអាងថា សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ៣នាក់ ក្រោយបំពុលព័ត៌មានមិនពិត ទាក់ទិនជំងឺកូវីដ-១៩https://dap-news.com/national/2020/03/12/40319/

បាន​បង្ហោះ​ដោយ Dap_News_Website នៅ ព្រហស្បតិ៍ 12 មីនា 2020

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្ស ចំនួន៣នាក់ និងដោះលែងទៅវិញម្នាក់ ក្រោយបំពុលព័ត៌មានមិនពិតករណី ជំងឺកូវីដ-១៩នៅកម្ពុជា ដែលបញ្ហាទាំងនេះ នាំឲ្យមានអសន្ដិសុខសង្គម។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅ ការងារបន្ដរបស់ក្រសួងមហាផ្ទៃ» នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ លោក ខៀវ សុភ័គ មានប្រសាសន៍ថា “រហូតដល់ពេលនេះ សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៣នាក់ ហើយដោះលែងម្នាក់ ហើយបានបញ្ជូនខ្លួន ទៅតុលាការផងដែរ។ ប្រសិនបើហ្វេសប៊ុកនោះ ធ្វើយ៉ាងម៉េចក៏ដោយ ឲ្យនៅក្នុងប្រទេសកម្ពុជា ស្ថិតនៅក្រោមច្បាប់របស់កម្ពុជា មិនអាចគេចផុតពីសមត្ថកិច្ចយើងទេ”។

លោកបន្ដថា លើកលែងតែករណីមួយចំនួន នៅក្រៅប្រទេស សមត្ថកិច្ចពិបាកស៊ើបអង្កេត បើសមត្ថកិច្ចស៊ើបអង្កេតឃើញហើយ ប្រទេសនោះ ក៏មិនសហការ ជាមួយកម្ពុជាទៀត។
លោក អំពាវនាវពលរដ្ឋរស់នៅក្រៅប្រទេស និងនៅក្នុងប្រទេស ត្រូវថែរក្សាផលប្រយោជន៍ជាតិជាធំ ទើបប្រទេសមានការអភិវឌ្ឍន៍ កាន់តែលឿនបន្ថែមទៀត។

លោកបន្ថែមថា អ្នកដែលរស់នៅក្រៅប្រទេស ខ្លួនកំពុងមានសេចក្តីសុខហើយ កុំមកបង្កភាពចលាចល ក្នុងសង្គមកម្ពុជាទៀត ដោយទុកឲ្យអ្នក ដែលកំពុងរស់នៅក្នុងប្រទេស បានសេចក្ដីសុខពីព្រោះកម្ពុជា កំពុងមានសន្តិភាព ហើយពលរដ្ឋកំពុងរស់នៅ ប្រកបដោយភាពសប្បាយរីករាយ និងសុខសាន្ត ក្នុងសង្គម។

ឆ្លៀតឱកាសនោះដែរ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ រំលឹកថា កាលពីឆ្នាំ២០១៩ សមត្ថកិច្ច បានបង្ក្រាបនិងរឹបអូសលុយខុសច្បាប់ ជាង៧លានដុល្លារ ក្រោមបទល្មើសសម្អាតប្រាក់ខុសច្បាប់។
លោកថា សព្វថ្ងៃនេះ លុយទាំងអស់នោះ ត្រូវបានយកទៅតម្ដល់ទុក នៅធនាគារជាតិ ដើម្បីឲ្យតុលាការមានវិធានការបន្ដ។

លោករដ្ឋលេខាធិការ បញ្ជាក់ថា “សមត្ថកិច្ចរបស់យើង មានភារកិច្ចត្រង់ថា ប្រមូលវត្ថុតាងរៀបចំឯកសារ សាក្សីនានា ឲ្យទៅតុលាការ។ ដោយឡែកជនល្មើសយើង ស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើងទេ ប្រាក់ស្ថិតក្នុងការគ្រប់គ្រងធនាគារជាតិ។ ឥឡូវយើងរង់ចាំមើលសេវនាការ របស់តុលាការ លោកសម្រេចថាម៉េច? ហើយលុយប្រមាណជា ៧លានដុល្លារ សហរដ្ឋអាមេរិក”។

ឆ្នាំ២០១៩ សមត្ថកិច្ច បង្ក្រាបនិងរឹបអូសលុយខុសច្បាប់ ជាង៧លានដុល្លារ

ឆ្នាំ២០១៩ សមត្ថកិច្ច បង្ក្រាបនិងរឹបអូសលុយខុសច្បាប់ ជាង៧លានដុល្លារ ក្រោមបទល្មើសសម្អាតប្រាក់ខុសច្បាប់https://dap-news.com/national/2020/03/12/40319/

បាន​បង្ហោះ​ដោយ Dap_News_Website នៅ ព្រហស្បតិ៍ 12 មីនា 2020

ជាងនេះទៅទៀត លោក ខៀវ សុភ័គ លើកឡើងថា បច្ចប្បន្ននេះ កម្ពុជាមានជនអន្ដោប្រវេសន៍ស្របច្បាប់ ប្រមាណជា១៧ម៉ឺននាក់ ក្នុងនោះក្រសួងមហាផ្ទៃ ក៏តែងតែធ្វើការបដិសេធចោល រាល់ឯកសារក្លែងក្លាយ ដើម្បីធ្វើយ៉ាងណា ឲ្យមានជនបរទេសរស់នៅកម្ពុជា ឲ្យស្របច្បាប់។

លោកបន្ថែមថា “ជនអន្ដោប្រវេសន៍ ដែលយើងឲ្យមាន ១៧ម៉ឺននាក់ ក្នុង១៧ម៉ឺននាក់ ស្ថិតនៅក្នុងជនអន្ដោប្រវេសន៍ស្របច្បាប់ អ្នកមានឯកសារត្រូវបង់ពន្ធ ឲ្យមករដ្ឋរបស់យើងប្រចាំឆ្នាំ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំ យើងមានច្បាប់ជនអន្ដោប្រវេសន៍ បើអ្នកឯងចង់ចូលសញ្ជាតិ ត្រូវតែមាន ព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ”។

បច្ចុប្បនន្ន កម្ពុជាមាន ជនអន្តោប្រវេសន៍ស្របច្បាប់ប្រមាណជាង ១៧ ម៉ឺននាក់

បច្ចុប្បនន្ន កម្ពុជាមាន ជនអន្តោប្រវេសន៍ស្របច្បាប់ប្រមាណជាង ១៧ ម៉ឺននាក់ https://dap-news.com/national/2020/03/12/40319/

បាន​បង្ហោះ​ដោយ Dap_News_Website នៅ ព្រហស្បតិ៍ 12 មីនា 2020

ក្នុងឱកាសនោះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានឲ្យដឹងថា នៅកម្ពុជាក្រសួងមហាផ្ទៃ មានរថយន្ដពាក់ស្លាកលេខ ន.ប ចំនួន៤៧៥គ្រឿង ហើយរថយន្ដ៤៧៥គ្រឿងនោះ មានកម្មសិទ្ធិរបស់មន្ដ្រីនគរបាល ជារថយន្ដអត់ពន្ធ ដែលបានពាក់ស្លាក់លេខ ន.ប ត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ស្នើសុំពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីទទួលស្គាល់ថា រថយន្ដ៤៧៥គ្រឿង ពាក់ស្លាកលេខ ន.ប ជារថយន្ដស្របច្បាប់ ដើម្បីយកទៅបម្រើការងារអ្វីមួយ ដែលស្របច្បាប់។

លោករដ្ឋលេខាធិការ អះអាងថា “មាន៤៧៥គ្រឿងពាក់ស្លាកលេខ ន.ប សម្ដេចក្រឡាហោម លោកក៏បានស្នើសុំឲ្យស្រាវជ្រាវ ជាង៤៧៥គ្រឿង ហើយសម្ដេចតេជោ លោកបានអនុគ្រោះឲ្យ ដែលទទួលជារបស់មន្ដ្រីនគបាល ហើយក្រោយមកទៀត មិនសូវចេញ លេខ ន.ប ប៉ុន្មានទេ”៕

បច្ចុប្បន្នក្រសួងមហាផ្ទៃ មានឡានពាក់ស្លាកលេខ ន .ប ចំនួន ៤៧៥ គ្រឿង

បច្ចុប្បន្នក្រសួងមហាផ្ទៃ មានឡានពាក់ស្លាកលេខ ន .ប ចំនួន ៤៧៥ គ្រឿងhttps://dap-news.com/national/2020/03/12/40319/

បាន​បង្ហោះ​ដោយ Dap_News_Website នៅ ព្រហស្បតិ៍ 12 មីនា 2020

ដោយ ៖ អេង ប៊ូឆេង – បាន ធារ៉ូ

To Top