ភ្នំពេញ៖ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ កវី អត់ក្រឹត្យ កាលពីពេលថ្មីៗនេះ បានបញ្ចេញមតិ ទាក់ទិននឹងការប្រើប្រាស់ ទឹកអាល់កុលលាងដៃ ការពារវីរុស កូវីដ-១៩ ជាមួយនឹង បទពិសោធន៍ នៃការជួបប្រទះ នូវសកម្មភាព របស់ក្រុមគ្រូពេទ្យបរកែវ ដែលបានខិតខំយ៉ាងសស្រាក់សស្រាំ ក្នុងការបំពេញការងាររបស់ពួកគេ មិននៅស្ងៀមឡើយ ។
យោងតាម ការលើកលើង របស់ប្អូនប្អូន អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ លោកកវី អត់ក្រឹត្យ បានឲ្យដឹងថា “បងប្អូនគួរជ្រាប អាល់កុលដែលលក់លើទីផ្សារ បើមិនទាន់លាយ តាមរូបមន្តត្រឹមត្រូវ មិនអាចយកមកលាងដៃបានទេ វាអាចបណ្ដាលឲ្យប្រេះដៃ ងាយមេរោគចូលបានទៅវិញ ! វិធីងាយបំផុត និងមានប្រសិទ្ធិភាពខ្ពស់ ក្នុងការបង្ការការឆ្លង នៃមេរោគ ពិសេសវីរុស COVID,-19 គឺលាងដៃ នឹងសាប៊ូ ឲ្យបានញឹកញាប់ និងកុំឧស្សាហ៍ យកដៃមិនស្អាត ប៉ះពាល់ភ្នែក ច្រមុះមាត់…” ។
បណ្តាញគណនីហ្វេសប៊ុក ដដែរនេះ បានបន្ថែមថា “ពេលមកបំពេញការងារ នៅមន្ទីរពេទ្យបរកែវ ខេត្តរតនគិរី ជាប់ព្រំដែន បានឃើញក្រុមពេទ្យក្មេងៗ ប្រុសស្រីជាច្រើន សស្រាក់សស្រាំបំពេញការងារ នៅលើទីតាំងបណ្ដោះអាសន្ន របស់ពួកគេ មិននៅស្ងៀមម្នាក់ឡើយ( អគារថ្មីច្រើនជាន់ កំពុងសាងសង់ជិតរួចរាល់ហើយ) ដូចនេះចង់មិនចង់ ត្រូវតែឆក់បេះដូង កវីអត់ក្រឹត្យ បានជាក់ជាមិនខាន..” ។
ប្រភពខាងលើក ក៏បានបញ្ចេញថ្វីដៃ តាក់តែងនិពន្ធខ្លី ផ្ញើទុកជាចំណងដៃ សម្រាប់អ្នកបរកែវផងដែរថា៖
- បរកែវមាសបងនួនល្អងស្អាតណាស់ ដូចខែលួចរះទាំងព្រឹកនៅលើព្រៃភ្នំ បានឃើញអូនភ្លាម ចិត្តរៀមព្រឺព្រួចរណ្ដំ នាងពេទ្យសាកសម ឲ្យបងពេលឃ្លាតអាល័យ។
- ដូចផ្កាលាក់ខ្លួនពួនបាំងសម្រស់ បេះដូងសែនស្មោះគាប់ចិត្ត អ្នកផងប្រុសស្រី ផែនថ្ពាល់រលោងសាច់សបីដូចសំឡី ចាំងក្រោមរស្មីព្រំដែន ខេត្តខ័ណ្ឌសីមា។
បន្ទរ: បងឡើងរថយន្ត តូចតន់តាមគន់មិនណាយ នាងល្អឆើតឆាយ ហឬទ័យលបកួចប្រាថ្នា ទាស់តែឃើញភ្លាម ទើបរៀមមិនហ៊ានវាចា មិនហ៊ានសន្យា ព្រោះខ្លាចបុប្ផារីងរៃ។ - បរកែវជួបភ្លាមចិត្តរៀមសែននឹក រយពាក្យរលឹកសូមផ្ញើទុក តាមដងព្រៃ ផ្ញើចិត្តស្នេហា ផ្ញើព្រេងវាសនានិស្ស័យ នៅលើទឹកដីព្រៃភ្នំដ៏ស្រស់ស្អាតអើយ។
លាហើយបរកែវ ១២/៣/២០២០៕