ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូន បានក្រើនរំលឹក ដល់មន្ត្រីតាមស្ថានីយជញ្ជីងទាំងអស់ ត្រូវអនុវត្តតាមច្បាប់ ឲ្យបានតឹងរឹងបំផុត ដើម្បីទប់ស្កាត់ការរថយន្ដ ដឹកជញ្ជូនលើសទម្ងន់ ។
ក្នុងកិច្ចប្រជុំ ស្ដីពី វឌ្ឍនភាពនៃការគ្រប់គ្រង ដឹកនាំការត្រួតពិនិត្យ យានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិត កំណត់ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២០ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ ក្រើនរំលឹកដល់មន្ត្រី តាមស្ថានីយជញ្ជីងទាំងអស់ត្រូវគោរព និងអនុវត្តតាមច្បាប់ ឱ្យបានតឹងរឹងបំផុត ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើស ទម្ងន់ កម្រិត កំណត់ ដោយហេតុថា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងរកថវិកា កសាងផ្លូវថ្នល់ ដោយលំបាក” ៕