នយោបាយ

ចិនប្រកាសរ៉ាប់រង ទាំងអស់រាល់ការ ចំណាយសម្រាប់ សមយុទ្ធនាគមាស ជាមួយកម្ពុជា ឆ្នាំ២០២០

ភ្នំពេញ៖ កងទ័ពរំដោះប្រជាជនចិននឹងរ៉ាប់រង ទាំងអស់រាល់ការចំណាយ ក្នុងការធ្វើសមយុទ្ធ នាគមាសឆ្នាំ ២០២០នេះ ជាមួយកម្ពុជា ខណៈសមយុទ្ធនេះ នឹង ចាប់ផ្តើមពីថ្ងៃទី១៤ ខែមីនា ដល់ ថ្ងៃទី ០១ ខែមេសាឆ្នាំ ២០២០នេះ ដោយមានការចូលរវាងកងទ័ពទាំងពីរ រហូតដល់ ជាងបីពាន់នាក់ និង ត្រូវ ប្រើប្រាស់ ឧទ្ធម្ភាគចក្រ សព្វាវុធ ទំនើប ៗ ជាច្រើន ក្រោម វិធាន បទ « រួមគ្នា ប្រឆាំង ភេរវកម្ម និង ការងារ មនុស្សធម៌ » នោះ ។ នេះបើយោង តាមការចុះផ្សាយរបស់BTV។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននា រសៀល ថ្ងៃ ទី ១២ ខែ មីនា ឆ្នាំ ២០២០ នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការ សមយុទ្ធនាគមាសឆ្នាំ២០២០ កម្ពុជា- ចិន បាន ឲ្យដឹងថាសមយុទ្ធនាគមាស រវាងកងទ័ពកម្ពុ ជានិងចិននេះ គឺនឹងធ្វើឡើងនៅ ទីលានបាញ់ គ្រាប់ពិត តេជោ សែន ជុំ គីរី របស់កងពលតូចថ្មើរជើងលេខ៧០ ស្ថិតក្នុង ភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត និង មានលក្ខណៈ ទ្រង់ទ្រាយធំ ជាងឆ្នាំមុនៗ ផងដែរ ។

នាយឧត្តមសេនីយ៍ បានបន្តទៀតថា ការធ្វើសមយុទ្ធនាគមាស ជាមួយនិងចិន នេះ កម្ពុជា ទទួលបាន អត្ថប្រយោជន៍ច្រើនពី ភាគីចិនទាំងផ្នែកប្រយុទ្ធប្រឆាំងភេរកម្មនិងការសង្គ្រោះ គ្រោះមហន្តរាយ នានា ដែល កើតចេញពី គ្រោះធម្មជាតិ ហើយ ជាងនេះទៅទៀត ក៏ ធ្វើ ឲ្យ កងទ័ព នៃ ប្រទេស ទាំងពីរ កាន់តែ ជិតស្និទ្ធ គ្នា ពីមួយ ឆ្នាំទៅ មួយឆ្នាំ ផងដែរ ។

នាយឧត្ត មសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ ឲ្យ ដឹងផងដែរថា ការធ្វើ សមយុទ្ធ នេះ គឺ ពុំមាន ការរាំងស្ទះអ្វីនោះឡើយ បើទោះបីជានាពេលបច្ចុប្បន្ន ប្រទេសចិន ក៏ដូចជា ពិភពលោក មានការ ផ្ទុះ នូវ មេរោគ កូ រ៉ូ ណា ឬ COVID-19 ក៏ ដោយ នោះ ខណៈ ភាគី ចិន បាន ត្រួតពិនិត្យ យ៉ាងច្បាស់ លាស់ ចំពោះ មេរោគ ដ៏ កាច សាហាវ នេះ រួចជាស្រេច ហើយ ទើប គេ បញ្ជូន ក្រុម ទាហាន ដែល ចូលរួម សមយុទ្ធ មក នោះ ។

គួរជម្រាបជូនថា ប្រតិបត្តិការ សមយុទ្ធ នាគ មាស លើក ទី ៤ ឆ្នាំ ២០២០ រវាង កងយោធពល ខេមរភូមិន្ទ និង កងទ័ព រំដោះប្រជាជន ចិន កងកម្លាំង កងទ័ពជើងគោក កងទ័ព រំដោះប្រជាជន ចិន មាន កម្លាំង ចូលរួម ចំនួន ២៦៥ នាក់ រួម នឹង យុទ្ធោបករណ៍ និង បរិក្ខារ យោធា ដែល រួមមាន យន្តហោះ ប្រភេទ ឧ ត្ថ ម្ភា ក ចក្រ កងទ័ព ជើង អាកាស MI ១៧ ប្រភេទ ហ្ស៊ែ ត ណា ញ (Z9) រថពាសដែក ប៉េអឹម ប៉េ ១, រថក្រោះ តេ ៥៥, កាំភ្លើង ធំ ធន់ ធ្ងន់ ប្រភេទ អូស សណ្តោង , កាំភ្លើងត្បាល់ ១២០ មី លី ម៉ែត្រ , ៨២ មី លី ម៉ែត្រ , ៦០ មី លី ម៉ែត្រ រួម នឹង សព្វាវុធ ធុន ស្រាល មួយចំនួនធំ ថែមទៀត ៕

To Top