ព័ត៌មានជាតិ

នាវាដឹកអ្នកដំណើរ និងអ្នកទេសចរគ្រប់ប្រភេទ មិនឲ្យចូលចតនៅកម្ពុជាទៀតឡើយ ដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩

ភ្នំពេញ៖ កម្ពុជា បានសម្រេចផ្អាកមិនអនុញ្ញាតឲ្យ នាវាដឹកអ្នកដំណើរ ឬដឹកអ្នកទេសចរចូលចត ចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការសម្រេចជាថ្មី ដើម្បីបង្ការការរីករាលដាលនៃជំងឺឆ្លង COVID-19  

ការប្រកាសផ្អាកនេះ ស្របពេលដែលពិភពលោក កំពុងមានការព្រួយបារម្ភខ្លាំង​ ពីការរីករាលដាលជាសកល នៃជំងឺកូវីដ១៩ ជាពិសេសក្នុងពេលដែល កម្ពុជាបានរកឃេីញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥ករណី ក្នុងនោះមាន១ករណីជាសះស្បេីយ​ និងបានត្រឡប់ទៅប្រទេសខ្លួនវិញ ។

យោងតាមលិខិតរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ជម្រាបជូនម្ចាស់នាវា និងភ្នាក់ងារនាវា នៃនាវាដឹកអ្នកដំណើរ ឬអ្នកទេសចរ នៅថ្ងៃទី១៣ ខែមីនានេះ បញ្ជាក់ថា «ដោយមានការចាំបាច់ ក្នុងការបង្ការការរីករាលដាលនៃជំងឺឆ្លង COVID-19 ពីអ្នកដំណើរបរទេស ដែលធ្វើដំណើរតាមនាវា អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សម្រេចផ្អាកការអនុញ្ញាតចូល នៃនាវាដឹកអ្នកដំណើរ ឬអ្នកទេសចរ ចូលមកក្នុងកម្ពុជា ពីថ្ងៃនេះតទៅ រហូតដល់មានការសម្រេចជាថ្មី»។

To Top