តូក្យូ៖ មន្ត្រីរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថានាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានចាប់ផ្តើមជជែកតាមទូរស័ព្ទនៅព្រឹកថ្ងៃសុក្រនេះ ស្តីពីការរីករាលដាលនៃវីរុសកូរ៉ូណាថ្មីនេះ។
មេដឹកនាំកំពូលទាំងពីរត្រូវបានគេរំពឹងថា នឹងបញ្ជាក់ពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសបង្កជំងឺរលាកសួត ដែលត្រូវបានរកឃើញដំបូងនៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន កាលពីចុងឆ្នាំមុន។
ការសន្ទនាតាមទូរស័ព្ទបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោក ត្រាំ បានស្នើពន្យារពេលកីឡាអូឡាំពិកទីក្រុងតូក្យូ នៅរដូវក្តៅនេះអស់រយៈពេលមួយឆ្នាំដោយសារជំងឺកូរ៉ូណានេះ ដោយលោកលេីកឡេីងថាការផ្លាស់ប្តូរនេះនឹងប្រសើរជាងការមើលឃើញ“ កីឡដ្ឋានដែលគ្មានមនុស្សនៅគ្រប់ទីកន្លែង” ៕
ដោយ ឈូក បូរ៉ា