ព័ត៌មានជាតិ

ក្រសួងសុខាភិបាល សម្រេចបិទសាលារៀន CIS សាខាកោះពេជ្រ ជាបណ្តោះអាសន្ន ក្រោយរកឃើញជនជាតិ កាណាដា ជាអ្នកធ្វើការនៅសាលានោះ មានផ្ទុកមេរោគ Covid-19

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា បន្ទាប់ពីរកឃើញករណី Covid-19 ថ្មីនៅលើបុរសជនជាតិ កាណាដា វ័យ៤៩ឆ្នាំ ដែលជាអ្នកធ្វើការ នៅសាលារៀន CIS សាខាកោះពេជ្រនោះ ក្រសួងសម្រេចស្នើ ដល់ក្រសួងអប់រំ យុវជន និងកីឡា ឲ្យបិទជាបណ្ណោះអាសន្ន នូវសាលានេះ ខណៈអ្នកគ្រូ និងសិស្ស តម្រូវឲ្យធ្វើការតាមដាន សុខភាពផ្ទាល់ខ្លួន រយៈពេល១៤ថ្ងៃ ។

To Top