ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញ ជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សា ឃុំ-សង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តបាត់ដំបង ចំនួន ២,៣០០នាក់។
ក្នុងពិធីជួប សំណេះសំណាលនេះដែរ មានសមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សា ក្រុង-ស្រុក ទាំង១៤ សមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ទាំង១០២ ព្រមទាំង នាយកសាលាបឋមសិក្សា នៅទូទាំង ខេត្តបាត់ដំបង ផងដែរ។ ជំនួបសំណេះសំណាលថ្ងៃនេះ គឺដើម្បីស្វែងយល់ពីសុខទុក្ខមន្រ្តីរាជការ និងដើម្បីជំរុញប្រសិទ្ឋភាពការងារ របស់មន្រ្តីរាជការទូទាំងខេត្ត ឲ្យកាន់តែមានប្រសិទ្ធភាពការងារខ្ពស់ ក្នុងការបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋ នៅទូទាំងខេត្ត។
សូមរំលឹកថា ពិធីសំណេះសំណាល នាពេលនេះធ្វើឡើង ស្របពេលដែល សម្តេចតេជោ នាយករដ្ឋមន្រ្តី អញ្ជើញចូលរួម នៅក្នុងពិធីបុណ្យទន្លេខេត្តបាត់ដំបង ដែលប្រព្រឹត្តទៅ ចាប់ពីល្ងាចថ្ងៃទី ១៤-១៥ ខែ មីនា៕