ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា លោក W.Patrichk Muryhy បានប្រកាសអោយដឹងថា រដ្ឋាភិបាលអាមេរិក បានផ្តល់ថវិកា ប្រមាណ២លានដុល្លារដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងមេរោគកូវីដ១៩ ។
លោកឯកអគ្គរាជទូត បានសរសេរនៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក នៅថ្ងៃទី១៤ខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាលអាមេរិក បានផ្តល់ថវិកាប្រមាណ ២លាន ដុល្លារ បន្ថែមពីលើជំនួយដល់កម្ពុជា ទៅលើប្រយុទ្ធប្រឆាំងមេរោគផ្លូវដង្ហើមប្រភេទថ្មី រឺហៅថា កូវីដ ១៩ ។
សូមរំលឹកថា ករណីឆ្លងជំងឺ COVID-19 នៅកម្ពុជា មានចំនួនសរុបចំនួន ៧ ករណីហើយ រួមមាន៖
- ជនជាតិចិន ភេទប្រុស អាយុ៦០ឆ្នាំ ជាសះស្បើយ
- ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ សុខភាពល្អ នៅសៀមរាប
- ជនជាតិអង់គ្លេស (ស្រី២ករណី ប្រុស១ ករណី) ពួកគាត់គ្មានរោគសញ្ញាគួរឱ្យកត់សំគាល់ទេ និងមានសុខភាពល្អកំពុងព្យាបាលក្នុងមន្ទីរពេទ្យភ្នំពេញ ក្នុងនោះ១ ករណី ជនជាតិកាណាដា នៅភ្នំពេញ និង១ករណីទៀត ជនជាតិ បែលហស្សិក នៅភ្នំពេញ ៕