ព័ត៌មានជាតិ

ក្រុម​អន្ធពាល ជាចោរហារយ តែ​ងតែធ្វើសកម្មភាពប្លន់ម៉ូតូ ប្រជាពល​រដ្ឋ នៅតាមផ្លូវក្រាំង​ចេក​ ជាញឹកញាប់​ត្រូវបានកំលាំង នគរបា​លស្រុកសំរោងទង បង្រ្កាបបាន

កំពង់ស្ពឺ​ ៖ ​ដោយបានការណែនាំ ចង្អុលបង្ហាញ ពី​លោកឧត្តមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​ ន​គ​របាល​ខេត្ត​ កាលពី​វេលាម៉ោង​ ១៥.៣០នាទី​ នា​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ កម្លាំងនគរបាល​ផ្នែក​ព្រហ្មទណ្ឌស្រុក​ ដឹកនាំ​ដោយលោក​ វរសេនីយ៍​ឯក​ ឃុត​ សុផល​ អធិការ​នគរបាល​ស្រុក​ កម្លាំងប៉ុ​ស្ដិ៍នគរបាលរដ្ឋបាលព្នាយ បានចូលរួមផ្ដលព័ត៌​មា​ន​ ឈានដល់ការឃាត់ខ្លួន ជនសង្ស័យចំនួន ៩នា​ក់ ។​

លោក​ វរសេនីយ៍​ឯក​ ឃុត​ សុផល​ អធិការ​នគរបាល​ស្រុក បានឲ្យដឹងថា ជនសង្ស័យទាំង៩នាក់រួមមាន ១-ឈ្មោះ ខុន រស្មី ភេទប្រុស អាយុ ១៨ឆ្នាំ,២-ឈ្មោះ ម៉ក់ ណាឃីម ភេទប្រុស អាយុ ២៤ឆ្នាំ,៣-ឈ្មោះ ខុម សុផុន ភេទប្រុស អាយុ ១៨ឆ្នាំ,៤-ឈ្មោះ ខា ម៉ានុត ភេទប្រុស អាយុ ២០ឆ្នាំ,៥-ឈ្មោះ ចក់ គឹមហួរ ភេទប្រុស អាយុ ១៧ឆ្នាំ,៦-ឈ្មោះ​ នឿម រតនា ហៅទិ អាយុ១៩ឆ្នាំ,៧-ឈ្មោះ​ ផល តារា ហៅឃ្លោក ភេទប្រុស អា​យុ​២៣ឆ្នាំ​,៨-ឈ្មោះ​ ឡុង ពិសិដ្ឋ ហៅករុណា ភេទប្រុស អាយុ២៣​ឆ្នាំ,៩-ឈ្មោះកែវ រិទ្ធីសាក់ ហៅសាក់ ភេទប្រុស អា​យុ២១ឆ្នាំ​ ក្រុមជនសង្ស័យ​មានទីលំនៅភូមិបេង​ និងភូមិអង្គរជា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរ​ មិនពិតប្រាកដ ។

លោកអធិការបានឲ្យដឹងថា តាមការឆ្លើយបំភ្លឺ ជនសង្ស័យម្នាក់ ចំណោម​បក្ខពួ​ក​ ៩នាក់​ បានឆើយថា​ ក្រុមខ្លួនបានធ្វើសកម្មភាព ​រៀបចំផែនការ ដោយអោយបក្ខពួកខ្លួនជិះម៉ូតូតា​ម​ពីក្រោយជនរងគ្រោះ និងមានកាន់ដាវ កាំបិត​ផ្គាក់ ​ធ្វើ​អោយជនរងគ្រោះ ឃើញមានការភ័យខ្លា​ចរួចទាញដាវ ​ដេញកាប់ទៅលើជនរងគ្រោះតែម្ដ​ង​ ជាក់ស្ដែង​ក្រុមគេបានដេញកាប់​ ឈ្មោះ សេង រដ្ឋា ភេទប្រុស អាយុ ២៣ឆ្នាំ ឈ្មោះ សេង ង៉ែត ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិជាមួយគ្នា ខ​ណៈជនរងគ្រោះកំពង់ជិះម៉ូតូ ១គ្រឿង ម៉ាក់ ប៊ិត ( Beat ) ពណ៌ស​ លាយខៀវ ពាក់ផ្លាកលេខ​ កំពង់ស្ពឺ 1Q.7064 ចេញពីធ្វើម្ហូបការ​ ហាង​ទា ស៊ុ​យហេង​ នៅម្ដុំផ្សារកំពង់ស្ពឺ ។ ពេលធ្វើ​ដំណើរមកដល់ចំណុច​ មុខផ្ទះរបស់ឈ្មោះ ហឿន រី ផ្លូវ​លេ​ខ១៤៤០​ ភូមិបេង ឃុំព្នាយ ស្រុកសំរោងទង ក្រុម​គេបានជិះម៉ូតូតាមពីរក្រោយ ទាញដាវកាប់ទៅ​លើជនរងគ្រោះ និងធាក់ម៉ូតូផ្ដួលតែម្ដង​ ។

លោកអធិការបានឲ្យដឹងទៀតថា​ ក្នុងកិច្ចប្រតិបត្ដិការ​នេះ សមត្ថកិច្ចបានធ្វើការដក​ហូតម៉ូតូចំនួន ៤គ្រឿង ,​ ដាវចំនួន ២ដើម និង កាំបិ​តផ្គាក់ចំនួន​ ៣ ។ ​ក្រោយការសាកសួរជនស​ង្ស័​យនិងបក្ខពួកបានឆ្លើយសារភាពថា​ ក្រុម​ខ្លួនពិត​ជាបានធ្វើសកម្មភាព​ប្លន់​ម៉ូតូ ​និងដេញកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន​ លើសពី​នោះគឺបាន​ពិនិត្យ​ ស្វែង​រក​សារធាតុ​ញៀន​ ក្នុងចំណោម​បក្ខ​ពួក​ ៩នាក់មាន​លទ្ធផល​វិជ្ជមាន​ ៥នាក់​ ដែលបាន​ធ្វើ​តេសរកឃើញមានសារធាតុញៀន​ ។

បច្ចុប្បន្ន​ក្រោយ​ការសាក​សួរ​ ជំនាញបានកសាង​សំណុំរឿង​ បញ្ជូន​ទៅអយ្យការ​ អមសាលាដំបូងខេត្ដកំពង់​ស្ពឺ​ ចាត់ការតាមនីតិវិធីបន្ដ ៕

To Top