ភ្នំពេញ ៖ តើអ្នកធ្លាប់បានចាប់ អារម្មណ៍ដែរទេថា អ្នកបានស្គាល់ទឹកពិសាវីតាល់ ចាប់តាំងពីពេលណាមក? ឆ្នាំ២០២០នេះ ត្រូវបានសម្គាល់ថា ជាខួប១០ឆ្នាំ នៃការកកើតឡើង របស់ក្រុមហ៊ុនទឹកពិសាវីតាល់ ក្នុងទីផ្សារប្រទេសកម្ពុជា ។
ដើម្បីអបអរសាទរ ទៅនឹងនិរន្តរភាព វឌ្ឍនភាព និងភាពជោគជ័យ ក្នុងរយៈពេល១០ឆ្នាំនេះ ក្រុមហ៊ុនទឹកពិសាវីតាល់ គ្រោងនឹងរៀបចំនូវកម្មវីធីជាច្រើន ក្រោមប្រធានបទ “វីតាល់១០ឆ្នាំអច្ឆរិយភាព ផលិតផលជាតិ” ក្នុងចេតនាថ្លែងអំណរគុណ ដល់ក្រុមការងារគ្រួសារវីតាល់ ដៃគូ និងអតិថិជនរបស់វីតាល់ ដែលនឹងប្រព្រឹត្តឡើង ក្នុងឆ្នាំ២០២០នេះ។
ក្រុមហ៊ុនទឹកពិសាវីតាល់ បានឲ្យដឹងថា និរន្តរភាព វឌ្ឍនភាព និងភាពជោគជ័យក្នុងរយៈពេល១០ឆ្នាំនេះ មិនមែនជាភាពចៃដន្យនោះទេ តែវាជាការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ និងតាំងចិត្តខ្ពស់បំផុត ដើម្បីឲ្យរាល់ដំណើរការទាំងអស់ នៃប្រតិបត្តិការប្រព្រឹត្តិទៅដោយគុណភាព និងជោគជ័យ។
វីតាល់ ជាក្រុមហ៊ុនតែងយកចិត្តទុកដាក់ លើគុណភាព សោភ័ណភាព សេវាកម្ម និងចូលរួមចំណែក ក្នុងកិច្ចការសង្គម ដែលបានធ្វើឲ្យក្រុមហ៊ុន ទទួលបាននូវភាពជោគជ័យ ដ៏ត្រចះត្រចង់ដោយបានក្លាយខ្លួន ទៅជាទឹកពិសាឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ។
ក្រុមហ៊ុនទឹកពិសាវីតាល់ បានបង្កើតឡើងក្នុងឆ្នាំ២០១០ ដោយអ្នកវិនិយោគទុនជនជាតិខ្មែរ ក្នុងគោលបំណងលើកស្ទួយសេដ្ឋកិច្ចជាតិ ផលិតផលក្នុងស្រុក និងទីផ្សារការងារក្នុងប្រទេស។ នាពេលបច្ចុប្បន្ន ទឹកពិសាវីតាល់ ទទួលបានប្រជាប្រិយភាព និងការគាំទ្រខ្លាំង ពីបងប្អូនប្រជាពលរដ្ឋខ្មែរ សឹងតែគ្រប់ដណ្តប់ទូទាំងប្រទេសកម្ពុជា។
តោះ! ចង់ដឹងអត់ថា ក្រុមហ៊ុនវីតាល់ មានការវិវត្តដូចម្តេចខ្លះក្នុងរយៈពេល១០ឆ្នាំនេះ ។ ខាងក្រោមនេះ ជាកម្ររូបភាពខ្លះៗរបស់ក្រុមហ៊ុនវីតាល់ ៖
![](https://dap-news.com/wp-content/uploads/2020/03/540-1-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/03/541-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/03/542-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/03/543-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/03/544-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/03/545-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/03/546-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/03/547-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/03/548-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/03/549-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/03/550-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/03/551-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/03/552-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2020/03/553-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/03/554-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/03/555-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/03/556-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/03/557-1024x439.jpg)
![](https://dap-news.com/wp-content/uploads/2020/03/558-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)