ភ្នំពេញ ៖ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ក្រសួងពាណិជ្ជកម្ម សម្រេចផ្អាក មិនឲ្យមន្រ្តីក្រោម ឱវាទធ្វើកម្មវិធីនានាមួយចំនួន និងផ្អាកការទទួលភ្ញៀវ ព្រមមទាំងមិនអនុញ្ញាត ឲ្យចូលរួមសិក្ខាសាលានានា ប៉ុន្តែអនុញ្ញាតឲ្យធ្វើការពីផ្ទះ តាមប្រព័ន្ធអនឡាញវិញ ។
នេះបើយោងតាមសេចក្ដីណែនាំ ស្ដីពី “វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩” របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០២០ ៕