ព័ត៌មានជាតិ

អ្នកនាំពាក្យ រាជរដ្ឋាភិបាល កំពុងធ្វើសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាព កូវីដ១៩

ភ្នំពេញ៖អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ
បាននិងកំពុង ធ្វើសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពនិងទិសដៅ ការងារ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង”និង “បច្ចុប្បន្នភាពជំងឺរលាកសួតបង្កដោយវីរុសកូវីដ១៩”។

សូបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាបានរកឃើញ អ្នកកើតជំងឺកូវីដ១៩ ចំនួន៣៣នាក់ ហើយ ដែលសុទ្ធសឹងតែជាជំងឺនាំចូលពីបរទេស។

ផ្ទាំងពាណិជ្ជកម្ម

គោលបំណងនៃសន្និសីទនេះ គឺចង់បង្ហាញជូនសាធារណជន យល់ដឹងកាន់តែច្បាស់ ពីសកម្មភាពនយោបាយ អភិបាលកិច្ចល្អ ឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល៕ ដោយ៖ធី លីថូ

To Top