ព័ត៌មានជាតិ

អាវុធហត្ថ រាជធានីភ្នំពេញ ឃាត់ខ្លួន ជនសង្ស័យ ២នាក់ ករណីឆក់ទូរស័ព្ទដៃ


កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ នៅវេលាម៉ោង ១២៖៤៥នាទីយប់ ឈានចូល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទ លួច (ឆក់ទូរស័ព្ទដៃមិនបានសម្រេច) ពីជនជាតិចិន កំពុងដើរថ្មើរជើង។

ជនសង្ស័យមាន ១-ឈ្មោះ សោម វណ្ណៈ ហៅឃ្លាំង ភេទប្រុស អាយុ១៦ ឆ្នាំមុខរបរជាងជុសជុលរថយន្ត ទីកន្លែងស្នាក់នៅផ្ទះ២៩៩ផ្លូវ១០ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅឃ្លាំងរថយន្តដឹកដី ផ្លូវ៣១០ ភូមិពញាពន់ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ជាអ្នកឆក់)។ ២-ឈ្មោះ ដន វណ្ណា ហៅ វាន់ដា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរបោចមាន់ ស្នាក់នៅបន្ទប់ជួល ផ្លូវលំភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជាអ្នកបើកម៉ូតូ) ។

សមត្ថកិច្ចអាវុធហត្ថខណ្ឌដូនពេញបានឲ្យដឹងថា ក្រោយពីជនសង្ស័យទាំង២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះពុំបានសម្រេចរួចមក បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញធ្វើស្ទាក់ចាប់បានភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើត្រូវបាន បញ្ជូនទៅការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោស តាមនីតិវិធីច្បាប់ ៕

To Top