ព័ត៌មានជាតិ

ក្រសួងផែនការអះអាងថា ការរីករាលដាល នៃជំងឺកូវីដ១៩ ពិតជាប៉ះពាល់ ដល់ផែនការអភិវឌ្ឍជាតិ (វីដេអូ)

ក្រសួងផែនការ អះអាងថា វីរុស Covid-19 ធ្វើឲ្យមានផលប៉ះពាល់ ដល់ការងារ ជំរឿនប្រជាជន

ក្រសួងផែនការ អះអាងថា វីរុស Covid-19 ធ្វើឲ្យមានផលប៉ះពាល់ ដល់ការងារ ជំរឿនប្រជាជនhttps://dap-news.com/national/2020/03/19/41954/

បាន​បង្ហោះ​ដោយ Dap_News_Website នៅ ព្រហស្បតិ៍ 19 មីនា 2020

ភ្នំពេញ៖ លោកថេង បញ្ញាធន អគ្គនាយកផែនការ នៃក្រសួងផែនការ បានអះអាងថា ចំពោះការរីករាលដាលយ៉ាងខ្លាំង នៃជំងឺកូវីដ១៩ ពិតជាបានធ្វើឲ្យមានការប៉ះពាល់ ដល់ ផែនការអភិវឌ្ឍជាតិប្រាកដណាស់។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងផែនការ”នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ លោកថេង បញ្ញាធនបានថ្លែងថា “ជាក់ស្ដែងការប៉ះពាល់គឺយើងឃើញហើយ ក្នុងដំណាក់កាលដំបូងនេះ គឺយើងឃើញហើយថា ស្ថានភាពវាប្រែប្រួលយ៉ាងម៉េច! ក្នុងការអនុវត្តន៍ការងាររបស់យើង គឺវាប៉ះពាល់ ក្នុងការអនុវត្តន៍ការងារ ដំណើរការនៃការ អនុវត្តន៍ការងារផែនការ របស់យើងហ្នឹង ខ្ញុំសូមបញ្ជាក់ជូនថា ប៉ះពាល់”។

ចំពោះបញ្ហា ដែលត្រូវដោះស្រាយ លោកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ចេញថវិកាមួយចំនួន ដើម្បីធ្វើអន្តរាគមន៍ ដោះស្រាយភ្លាមៗផងដែរ។

លោកបន្ថែមថា “សកម្មភាពដែលដោះស្រាយនេះ ដោយសារថា នៅធម្មតាការរៀប គឺយើងមានជំពូកមួយ ជាពិសេសគឺជំពូកទី៧ ដែលជាក្ដីសន្និដ្ឋានគឺយើងមាន និយាយអំពីហានិភ័យនៃដំណើរការ ក្នុងការភិវឌ្ឍន៍ផែនការ រឿងទាំងអស់ហ្នឹង គឺរឿងខ្លះអត់បានព្រាងទុកទេ ដូចបញ្ហាកូវីដនេះ។ ជាសកម្មភាព ឬការអន្តរាគមន៍ដំបូង គឺយើងឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាប់ផ្ដើមធ្វើការបែងចែក ឬក៏វិភាគថវិកា របស់រដ្ឋាភិបាលហ្នឹង ដើម្បីអន្តរាគមន៍ នេះគឺដំណាក់កាលបន្ទាន់”។

ចំណែកឯដំណាក់កាលបន្ទាប់ទៀត លោកអះអាងថា ត្រូវធ្វើការប៉ាន់ស្មាន ថវិកាមានចំនួនប៉ុន្មាន សម្រាប់ធ្វើការ អនុវត្តន៍ផែនការនេះ។

លោកថា នៅពេលដែលមានករណី បន្ទាន់ដូចករណីកូវីដ១៩ គឺរាជរដ្ឋាភិបាល បានបញ្ចេញថវិកាមួយចំណែក សម្រាប់អន្តរាគមន៍បន្ទាន់។ ដូច្នេះប្រសិនបើថវិកាជាតិ បានកំណត់ហើយនោះ មួយចំណែកត្រូវបាន ប្រើប្រាស់ធ្វើអន្តរាគមន៍បន្ទាន់នេះ នោះឃើញថា ដំណាក់កាលទី២ គឺជាការណែនាំ ពីសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានណែនាំ ចាប់ផ្ដើមធ្វើអាទិភាព ភាវូបនីយកម្ម ឡើងវិញ ដើម្បីរកមើលអាទិភាពមួយណា ដែលមិនទាន់ចាំបាច់ត្រូវធ្វើ។

ក្នុងឱកាសនោះ លោកអគ្គនាយកផែនការបញ្ជាក់ថា នៅពេលដែលធនធានថវិកាមួយចំនួន មិនបានយកមកប្រើប្រាស់ សម្រាប់ធ្វើការអភិវឌ្ឍផែនការជាតិ ដោយសារកម្ពុជា ជួបនូវវិបត្តិកូវីដ១៩នេះ ហើយរាជរដ្ឋាភិបាលត្រូវយកថវិកានោះ មកប្រើប្រាស់អន្តរាគមន៍បន្ទាន់ ទើបធ្វើឲ្យប៉ះពាល់ ដល់ការអនុវត្ដន៍ ការងារក្រសួងផងដែរ។ លោកបន្ថែមថា ការងារអាទិភាពមួយចំនួន គឺមិនអាចសម្រេចបានចំណុចដៅ ដែលក្រសួងបានកំណត់ទៅតាមផែនការឡើយ។

ចំណែកលោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការបានបញ្ជាក់ថា ដោយសារជួបនូវវិបត្តិកូវីដ១៩នេះ ទើបត្រូវពន្យារពេល ការធ្វើជំរឿនប្រជាជនសិន ដោយសារខ្វះមន្រ្តីមកធ្វើការ។

លោកស្រីបន្ថែមថា “កន្លងមកមន្រ្តីដែលយើង យកគាត់មកធ្វើការ កែចុះលេខកូដ ឬក៏វាយទិន្នន័យ គឺថាយើង មានមន្រ្តីក្រសួងផែនការយើងខ្លះ និងមន្រ្តីជានិស្សិតខ្លះ ដល់ឥឡូវពេលបច្ចុប្បន្ននេះ យើងមានបញ្ហាកូវីដ១៩ និស្សិត គឺសាលាត្រូវបិទទ្វារ និស្សិតក៏គាត់ទៅផ្ទះ គាត់ឈប់មកធ្វើការដែរ។ ហើយមន្រ្តី នៅក្នុងក្រសួងរបស់យើងនេះ ក៏គាត់ត្រូវឈប់សម្រាក ។ ហើយបានយើង មានការបារម្ភ បើសិនជាការឈប់សម្រាកតាម ការកំណត់រដ្ឋាភិបាលថា កំណត់១ខែ អាហ្នឹងយើងអាចរុញទៅមួយខែ ។ តែមួយខែកូវីដ១៩ហ្នឹង នៅតែមិនចប់ នៅតែរាតត្បាតទៀត អាចរុញទៅហ្នឹងទៀត អាហ្នឹងអាចទៅតាមហ្នឹងទៀត ខ្ញុំអត់ដឹងធ្វើម៉េចទេ។ អ្វីៗយើងអនុវត្តន៍ តាមគោលការណ៍ តាមផែនការរបស់យើង ហើយក៏ប៉ុន្តែអ្វីដែលជាឧបសគ្គ គឺបញ្ហាវីរុសហ្នឹង ដែលធ្វើឲ្យយើង មានការពន្យាពេលហ្នឹង”។

លោកស្រីបញ្ជាក់ថា រហូតមកដល់ពេលនេះ ទិន្នន័យចំនួនគ្រួសារ ដែលនៅសល់ ដែលត្រូវ វាយបញ្ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រ ដើម្បីកែតម្រូវឡើងវិញ មានចំនួន ៣,៣០០០០០ គ្រួសារជាង៕ ដោយ៖ធី លីថូ

To Top