កណ្តាល៖ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នេះ កម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល បានបញ្ជូនក្រុមក្មេងទំនើង៧នាក់ ដែលដេញកាប់ចាក់គ្នា យ៉ាងអនាធិបតេយ្យ មកតុលាការខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់ ។
បច្ចុប្បន្ន ក្រុមជនសង្ស័យ កំពុងស្ថិតក្រោមការសាកសួរ របស់លោក សេង រិទ្ធី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល ។
សូមបញ្ជាក់ថា ករណីដេញកាប់ចាក់គ្នានេះ បានកើតឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៥៖៣០នាទី នៅចំណុចផ្លូវលេខ២១៥ ភូមិ ព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនសង្ស័យមាន២ក្រុម គឺក្រុមទី១ មានគ្នា៣នាក់ ទី១ ឈ្មោះអូន អឿន ភេទប្រុស អាយុ៣៤ឆ្នាំ ម រងរបួសឆ្អឹងជំនីខាងឆ្វេង ទី២ ឈ្មោះអូន ចំរើន ភេទប្រុស អាយុ២៣ឆ្នាំ និង ទី៣ឈ្មោះសេង ណារ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ
ក្រុមទី២ មានគ្នា៤នាក់ ទី១ ឈ្មោះម៉ុន វិរ: ភេទប្រុស អាយុ១៨ឆ្នាំ ទី២ឈ្មោះវៃ សុខវ៉េត ភេទប្រុស អាយុ១៧ឆ្នាំ ទី៣ឈ្មោះទិត ជីវ័ន ភេទប្រុស អាយុ១៧ឆ្នាំ ទី៤ឈ្មោះសំបូរ រ៉ាឌី ភេទប្រុស អាយុ១៩ឆ្នាំ ។
លោកវរសេនីយ៍ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ថ្លែងប្រាប់ ថា មុនពេលកើតហេតុ ជនសង្ស័យទាំង២ក្រុម បានទៅលេងសួនទឹកស៊ីដនី ស្ថិតនៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទាំងអស់គ្នា ។
ក្នុងពេលនោះ ក៏បានទាក់ពាក្យសម្តីគ្នា ហើយបានជិះម៉ូតូដេញគ្នា រហូតដល់ចំណុច កើតហេតុខាងលើ ក៏បាន ដេញគប់ និងកាប់គ្នាដោយប្រើកាំបិតផ្គាក់ កាំបិតប៉័ងតោ និង ដុំថ្ម បណ្តាលឲ្យឈ្មោះអូន អឿន រង របួសត្រង់ឆ្អឹងជំនីខាងឆ្វេង និងខូចខាតម៉ូតូ១គ្រឿង ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួននជនសង្សយទាំង២ក្រុម តែម្តង ៕