ព័ត៌មានជាតិ

កម្ពុជាសម្រេចបិទ ច្រកព្រំដែន នៅស្រុកកោះធំ ជាមួយវៀតណាម ជាស្ថាពរនៅថ្ងៃនេះ

ភ្នំពេញ ៖ ដោយអនុវត្តន៍ តាមគោលការណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២០ គិតត្រឹមវេលាម៉ោង៧និង៣០ នាទី នេះ ច្រកព្រំដែនជ្រៃធំ (កម្ពុជា វៀតណាម) និងច្រកតំបន់ផ្សេងទៀត ក្នុងទឹកដីស្រុកកោះធំ ត្រូវបានបិទជាស្ថាពរ ។

សូមរំលឹកថាក្រោយពីវៀតណាម សម្រេចបិទច្រកព្រំដែនជាមួយកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានសប្រកាសបិទច្រកព្រំដែន មិនអនុញ្ញាតពលរដ្ឋវៀតណាម ចូលមកកម្ពុជា ចាប់ពីម៉ោង ១២យប់ ថ្ងៃទី២០ ខែមីនាតទៅ រហូតដល់វៀតណាមបើកច្រកព្រំដែន ជាមួយកម្ពុជាឡើងវិញ ។
សូមរំលឹកថា កាលពីថ្ងៃ១៧ មីនា រដ្ឋាភិបាលវៀតណាម បានសម្រេចផ្អាកផ្ដល់ទិដ្ឋាការ ជាបណ្ដោះអាសន្ន ដល់ជនបរទេសទាំងអស់ចូលវៀតណាម រយៈពេល ៣០ថ្ងៃ ដោយអនុវត្តចាប់ពីម៉ោង ១២យប់ ថ្ងៃទី១៨ មីនា ។ អ្នកដំណើរចូលវៀតណាមទាំងអស់ នឹងទទួលការត្រួតពិនិត្យសុខភាព និងវិធានការបង្ការផ្សេងទៀត ឬដាក់ឲ្យនៅដាច់ដោយឡែក ស្របតាមបទបញ្ជារបស់វៀតណាម ។ ការដាក់ឲ្យនៅដាច់ដោយឡែក ក្នុងទ្រង់ទ្រាយធំ នៅទីតាំង ដែលបានរៀបចំទុក នឹងត្រូវអនុវត្តចំពោះអ្នកដំណើរមកពីអាមេរិក អឺរ៉ុប និងអាស៊ាន ៕

To Top