ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នាទីស្តីការក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន គណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃ បញ្ជីរឈ្មោះទណ្ឌិត ស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស បានបើកកិច្ចប្រជុំ គណៈកម្មការជាតិ ដើម្បីពិនិត្យលើសំណើរ សុំអនុគ្រោះទោស ដល់ទណ្ឌិតសរុប ៣៩៩ នាក់ (ស្រី ៤៣ នាក់) ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ តាមសំណើរពីគណៈកម្មការរាជធានី-ខេត្តចំនួន២២ (ពន្ធនាគារ២២) និងពីគណៈកម្មការ ក្រសួងមហាផ្ទៃ (មណ្ឌលអប់រំកែប្រែចំនួន៤)៕