ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសពន្យារពេល ការចុះឈ្មោះប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ ចាប់ពីថ្ងៃជូនដំណឹងនេះ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ ការរីករាលដាល នៃវីរុសកូវីដ១៩។
នេះបើយោងតាម សេចក្ដីជូនដំណឹង របស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការពន្យាពេលទទួលពាក្យ សុំចុះឈ្មោះប្រឡងសញ្ញាបត្រ មធ្យសិក្សាទុតិយភូមិ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។
សេចក្ដីណែនាំបញ្ជាក់ថា សម្រាប់ការផ្ដល់សំណុំលិខិត ចុះឈ្មោះប្រឡងមកនាយកដ្ឋាន កិច្ចការប្រឡង សម្រាប់បេក្ខជនគ្រប់ប្រភេទ ទាំង HardនិងSoft Copy ត្រូវពន្យារពេល ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០៕ ដោយ៖ធី លីថូ