ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី២០ មីនានេះ បានចេញសេក្ដីជូនដំណឹង សូមធ្វើការផ្អាកនីតិវិធី នៃ ការផ្ដល់អាជ្ញាប័ណ្ណ ជូនដល់គ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត ដែលបានដាក់ពាក្យ ស្នើសុំមកច្រក ចេញចូលតែមួយរួចហើយមួយរយៈសិន រហូតដល់ស្ថានការណ៍ នៃការរាតត្បាតជំងឺកូវីដ១៩ មានសភាពស្ងប់ស្ងាត់។