ពោធិ៍សាត់ ៖ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីប្រកាសជាផ្លូវការ នៅថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០២០នេះ ជនជាតិខ្មែរចំនួន ១០ នាក់ ដែលមន្ទីរបានយកសំណាក ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានោះ បញ្ជាក់ថា អ្នកទាំង ១០ នាក់នោះអវិជ្ជមានវីរុស Covid-19នោះឡើយ។ ហើយមន្ទីរក៏សូមអោយអ្នកទាំង ១០ នាក់នោះ បន្តនៅដាច់ដោយឡែក ពីក្រុមគ្រួសារនិងសាច់ញាតិ អោយគ្រប់រយៈពេល ១៤ ថ្ងៃ ដើម្បីតាមដាន ស្ថានភាពជំងឺបន្តទៀត៕