កោះកុង ៖ លោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការ ច្រកទ្វារអន្តរជាតិចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុងបានឲ្យដឹងនៅថ្ងៃទី២១ខែមិនានេះថា : ចំពោះច្រកទ្វារអន្តរជាតិចាំយាម.ច្រកអន្តរជាតិហាលិកខេត្តត្រាត មិនបានបិតទេ គឺដំណើរការធម្មតា ។
លោកបន្តថា ការចេញចូល ក្នុងការធ្វើដំណើរ របស់ភ្ញៀវចេញចូល និងអាជីវករ ទាំងភាគីកម្ពុជា និងភាគីថៃ មានមន្ត្រីពេទ្យចត្តាឡឺស័ក ប្រចាំការច្រកទ្វារអន្តរជាតិ ត្រួតពិនិត្យវាស់កំដៅ យ៉ាងយកចិត្ត ដោយមិនមានការធ្វេសប្រហែសបានឡើយ ហើយទីតាំងត្រួតពិនិត្យស្វែង រកជំងឺឆ្លងកូវិដ១៩ ផ្នែកភាគីកម្ពុជា យើងមាន២កន្លែង សម្រាប់ត្រួតពិនិត្យចេញចូល ហើយអ្វីដែលសំខាន់ គឺយើងមិនបានរកឃើញអ្វីខុស ពីប្រក្រតីទៅភ្ញៀវជាតិ.អន្តរជាតិ និងពលរដ្ឋណាម្នាក់ឡើយ ពីទាំងភាគីកម្ពុជា.ថៃ ព្រោះមានការរិតបណ្តឹងខ្លាំង ចំពោះជំងឺឆ្លងកូវិដ១៩នេះ ។
លោកបានបញ្ជាក់ថា ចំពោះកម្ពុជា និងភាគីថៃ យើងបានរួមសហការគ្នា បានល្អបើមានបញ្ហាអ្វីកើតឡើង យើងត្រូវជូនដំណឹងគ្នា ដោយរហ័សបំផុតហើយធ្វើការទំនាក់ទំនងគ្នា គ្រប់វិនាទីគ្រប់ម៉ោង និងធ្វើការរាយការណ៍ ជូនខេត្តជាប្រចាំ ។ ហើយអនុវត្តន៍ទៅតាមបទបញ្ជា របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជានិង ក្រសួងសុខាភិបាល និងអាជ្ញាធរខេត្តជានិច្ច តែបើរាជរដ្ឋាភិបាល ប្រកាសឲ្យបិតច្រក ទ្វារអន្តរជាតិព្រំដែន គឺយើងត្រូវតែបិត ។ តែបច្ចុប្បន្ននេះច្រកទ្វារអន្តរជាតិចាំយាម.ហាលិក ដំណើរការជាធម្មតា ហើយភ្ញៀវជាតិ.អន្តរជាតិ ធ្វើដំណើរឆ្លងកាត់ធម្មតា តែអ្វីដែលគួរឲ្យកត់សំគាល់នោះគឺមិនសូវមានភ្ញៀវចេញចូលទេក្រោយពី មានជំងឺឆ្លងវិរុសកូវិដ១៩នេះផ្ទុះឡើង។
លោកបានធ្វើការណែនាំ ដល់បងប្អូនចេញចូល និងប្រជាពលរដ្ឋទាំងអស់ឲ្យចេះថែរក្សាសុខភាព និងចេះការពារខ្លួនឯក ហើយអនុវត្តន៍ទៅតាមការណែ របស់ក្រសួងសុខាភិបាល និងលោកគ្រូ.អ្នកគ្រូពេទ្យជាប្រចាំ៕