ព័ត៌មានជាតិ

គណៈកម្មការ ប្រឆាំជំងឺCovid-19 ខេត្តកំពង់ចាម ចុះបាញ់ថ្នាំសម្លាប់មេរោគ ក្នុងស្រុកកងមាស

កំពង់ចាម៖ លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំក្រុម គណៈកម្មការប្រឆាំងជំងឺ Covid-19 ខេត្តកំពង់ចាម និងក្រុមការងារជំនាញ នៃមន្ទីរសុខាភិបាលខេត្ត ចុះបាញ់ថ្នាំកំចាត់មេរោគ នៅស្រុកកងមាសចំនួន ៤ កន្លែង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។

តាមមន្ត្រីសាលាខេត្តកំពង់ចាម បានឲ្យដឹងថា ចំណុច ដែលក្រុមការងារ បានចុះបាញ់ ថ្នាំសម្លាប់មេរោគនោះ ទី១ ៖ វិហារខ្មែរឥ ស្លាមភូមិពង្រ ឃុំ រកាគយ.ទី២៖ វិហារខ្មែរឥស្លាមភូមិ សាច់សូរ ឃុំពាមជីកង ទី៣៖ វិហារខ្មែរឥស្លាមភូមិ សំបូរមាស ឃុំពាមជីកង និងទី៤៖ ផ្ទះមួយកន្លែងទៀត ដែលជនជាតិ ម៉ាឡេស៊ី ចំនួន ៨ នាក់ បានស្នាក់នៅក្នុងពេលដែលពួកគាត់ មកចូលរួមផ្សព្វផ្សាយពាក់ព័ន្ធ ទៅនឹងកិច្ចការសាសនា ររយៈពេល ៨ ថ្ងៃ។

មន្ត្រីសាលាខេត្ត បានបញ្ជាក់ថា ក្រោយពីបានទទួលព័ត៌មាន មន្ទីរសុខាភិបាលខេត្ត បានចុះពិនិត្យ និងបានយកវត្ថុសំណាកពីជនជាតិ ម៉ាឡេស៊ី ចំនួន ៨នាក់នោះទៅពិ និត្យនៅវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា ជាលទ្ធ ផល វិជ្ជមានកូវីដ-១៩ ចំនួន ០៧នាក់ និងអវិជ្ជមានកូវីដ-១៩. ម្នាក់។

ដោយពិនិត្យឃើញ បញ្ហាខាងលើនោះ និងឆ្លើយតបតាម សំណូមពរពីបងប្អូនប្រជាព លរដ្ឋនៅតំបន់នោះ ប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺ Covid-19 ខេត្តកំពង់ ចាម លោក អ៊ុន ចាន់ដា បានសម្រេចឲ្យ ក្រុមការងាររ និងមន្ត្រីជំនាញមន្ទីរសុខាភិ បាលខេត្ត ចុះបាញ់ថ្នាំ សម្លាប់មេរោគនៅគ្រប់គោលដៅ ដែលមានការពាក់ព័ន្ធ និងផ្សព្វផ្សាយ អប់រំ ដល់បងប្អូនប្រជាពលរដ្ឋ ដែលនៅភូមិ/ឃុំខាងលើនោះ ក្នុងគោល បំណង ការពារសុខសុវត្ថិភាពជូនពួកគាត់ និងស្រាវជ្រាវពិនិត្យមើល បងប្អូនយើង ដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ឲ្យពួកគាត់ទាំងនោះ ស្ថិតនៅមួយកន្លែងងាយ ស្រួលដល់ការគ្រប់គ្រង តាមដាននៃការវិវត្តន៍ ពីសុខ ភាពរបស់ពួកគាត់ រយៈពេល១៤ថ្ងៃ៕

To Top