កំពង់ចាម ៖ លោក មួន វាសនា ទីប្រឹក្សាសម្ដេច ហេង សំរិន និងជាប្រធានគណៈគ្រប់គ្រង សាកលវិទ្យាល័យ UME សាខាខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២០ នេះ បានមានប្រសាសន៍ សម្ដែងនូវការគាំទ្រ និងលើកទឹកចិត្ត ដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលកំពុងបើកប្រតិបត្តិការ ប្រយុទ្ធប្រឆាំងទៅនឹងជំងឺ Covid-19 នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
លោក មួន វាសនា បានមានប្រសាសន៍ថា ក្នុង នាម សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច សាខាខេត្តកំពង់ចាម គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក និង និស្សិត ទាំងអស់ សូមលើកទឹកចិត្ត ផ្តល់កម្លាំងចិត្ត និងមានមោទនភាព ជាមួយ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលកំពុងបំពេញបេសកកម្ម ដ៏ឧត្តុងឧត្តមនេះ និងតួនាទីជាគ្រូពេទ្យ ពិនិត្យ ព្យាបាលអ្នកជំងឺ នៅតាមមន្ទីរពេទ្យ ទាំងយប់ ទាំងថ្ងៃ និង សូមគាំទ្រ ចំណាត់ការ និង កិច្ចប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងការណែនាំ របស់ក្រសួងសុខា ភិបាល និងអង្គការសុខភាពពិភពលោក។
ជាមួយគ្នានេះ បុគ្គលិកទាំងអស់ សូមចូលរួមធ្វើអនាម័យ អនុវត្តន៍ ក្នុការទប់ ស្កាត់ បង្ការ និង ព្យាបាល ប្រឆាំង នឹង ជម្ងឺ Covid-19 ឪ្យបានខ្ជាប់ខ្ជួនជាប្រចាំ ដោយចាប់ផ្តើមអនុវត្តន៍ទាំអស់គ្នា ដើម្បី សម្រេចគោលដៅសកម្មភាព ការពារពីបុគ្គលខ្លួនយើងម្នាក់ៗ ការពារមនុស្ស ជាទីស្រលាញ់ តាមក្រុមគ្រួសារនីមួយៗ ការពារ សហគមន៍របស់យើង ក្នុងសង្គមជាតិខ្មែរយើង និងពិភពលោក ទាំងមូលផងដែរ ។
ទន្ទឹមនឹងនេះដែរ លោក មួន វាសនា បានបួងសួង សូមឲ្យមានសុវត្ថភាព និង ជៀ សវាងផុតពីជំងឺ Covid-19 និង សូម ប្រជាជនខ្មែរ រួមគ្នា សាមគ្គីគ្នាជាធ្លុងមួយ ដើម្បី តស៊ូប្រយុទ្ធ ប្រឆាំងនឹង ជំងឺ ថ្មី Covid-19 រហូតដល់បានជោគជ័យសម្រាប់ មនុស្សជាតិលើភពផែនដីគ្រប់ៗគ្នា ៕
![](https://dap-news.com/wp-content/uploads/2020/03/that-0599.jpg)
![](https://dap-news.com/wp-content/uploads/2020/03/that-0600.jpg)
![](https://dap-news.com/wp-content/uploads/2020/03/that-0601.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)