ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេ កទេ ស សុខាភិបាល និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ថា ចំពោះយុទ្ធនាការ ឬសកម្មភាពចុះបាញ់ថ្នាំបង្ការ និងកម្ចាត់មេរោគCOVID-19 នៅក្នុងរាធានីភ្នំពេញមិនទាន់មានការណែនាំណាមួយពី WHO នៅឡើយទេ ខណៈតាមផ្ទះឬតាមអង្គភាពឯកជន ពួកគាត់អាចធ្វេីបានគ្រប់ពេលវេលា។
លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងតាមរយៈបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ នេះថា “មិនទាន់មានអនុសាសន៍ ឫការណែនាំណាមួយ រួមទាំង WHO ឱ្យធ្វេីបែបនេះនោះទេនៅេពលនេះ តែមានការបាញ់សម្អាតតាមផ្ទះ តាមអង្គភាព ជាសិទ្ធឯកជនភាព ដែលពួកគាត់អាចធ្វេីបានគ្រប់ពេលវេលា”។