ព័ត៌មានជាតិ

ក្រោយធ្វើតេស្ត ២ដង អវិជ្ជមានវីរុស កូវីដ១៩ ស្ត្រីជនជាតិអង់គ្លេស អាយុ៦៥ឆ្នាំ នឹងអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យវិញ

ភ្នំពេញ៖ យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ស្តីពីការរកឃើញ ២ករណីថ្មីទៀត ជាបុរសទេសចរ ជនជាតិបារាំង វិជ្ជមានវីរុស កូវីដ១៩ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា សុខភាពស្ត្រី ជាជាតិអង់គ្លេស (ពិការ) អាយុ៦៥ឆ្នាំ មានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ ១៩ ចំនួន ដង ហើយត្រូវបានឲ្យចេញ ពីមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នៅថ្ងៃស្អែកនេះ ។

គួរឲ្យដឹងថា ស្ត្រីជនជាតិអង់គ្លេសម្នាក់ ដែលនឹងអនុញ្ញាតិ អោយចេញពីមន្ទីរពេទ្យ នាថ្ងៃស្អែកនេះ ជាម្នាក់ក្នុងចំណោម៣នាក់ ដែលត្រូវបានរកឃើញ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ដែលជាអ្នកដំណើរ តាមនាវាវីគីង គ្រូស ជ្យូណី (Viking Cruise Journey) នៅខេត្តកំពង់ចាម ។

ស្ត្រីខាងលើ បានបានធ្វើដំណើរតាមយន្តហោះ ចេញពីទីក្រុង ឡុង នៃប្រទេសអង់គ្លេស មកដល់ទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ដែលមានគ្នា៥នាក់ (ជាជនជាតិអង់គ្លេសទាំងអស់ ធ្វើតេស្តអវិជ្ជមានចំនួន៤នាក់) ។ បន្ទាប់មក ស្ត្រីរូបនេះ បានបន្តដំណើរចាកចេញ តាមនាវាខាងលើ ចេញមកទីក្រុងហូជីមីង សំដៅមករាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ និងបានមកដល់ រាជធានីភ្នំពេញ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ។

គួរឲ្យដឹងថា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅល្ងាចថ្ងៃទី១១ ខែ មីនា ឆ្នាំ ២០២០នេះថាស្រ្តីជនជាតិអង់គ្លេស អាយុ៦៥ឆ្នាំ ដែលមានផ្ទុកជំងឺកូវីដ១៩នោះ ត្រូវបានបញ្ជូនមកព្យាបាល នៅភ្នំពេញដោយមានការឯកភាព សមីខ្លួន អង្គការសុខភាពពិភពលោក និងស្ថានទូតអង់គ្លេសប្រចាំកម្ពុជា។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងបញ្ជាក់ថា ”គឺបានបញ្ជូនទៅមន្ទីរពេទ្យនៅភ្នំពេញ តាមសំណូមពររបស់សមីខ្លួន ដែលជាអ្នកជំងឺ ក្រោមការសម្របសម្រួល របស់អង្គការសុខភាពពិភពលោក​និងអង្គការCDC របស់សហរដ្ឋអាមេរិក ដោយមានការគាំទ្រ ពីស្ថានទូតអង់គ្លេស (ប្រចាំកម្ពុជា)ផងដែរ”៕

To Top