ភ្នំពេញ ៖ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងធនធានទឹក និងឧតុនិយម”ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងធនធានទឹកនិងឧតុនិយម អះអាងថា ក្រសួងនឹងសហការ ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សាងសង់ស្ថានីយស្រោចស្រពទឹក “រ៉ាដា”មួយទៀត នៅឆ្នាំក្រោយ ក្នុងខេត្តកំពង់ធំ ដែលគ្រោងចំណាយថវិកា ប្រមាណជា៧លានដុល្លារ ៕ ដោយ៖ធី លីថូ