ព័ត៌មានជាតិ

បុរសម្នាក់ ឆ្លងជំងឺវិរ៉ុសកូវិដ១៩ នៅកោះកុង បានធូរស្បើយហើយ

កោះកុង : លោកវេជ្ជ: បណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី២៣ ខែមីនានេះថា បុរសជនជាតិខ្មែរ ម្នាក់វ័យ៥៧ឆ្នាំ មានទីលំនៅភូមិត្រើយកោ ​សង្កាត់ដងទង់ខេត្តកំពត​ បានចុះមកផ្សព្វផ្សាយ ពីសាសនាឥស្លាមនៅព្រះវិហារ សាសនាភូមិ៤សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ហើយបានឆ្លងកូវីន១៩ នោះ ត្រូវបានធូរសះស្បើយហើយ តែត្រូវក្រុមលោកពេទ្យមិនទាន់ ឲ្យវិលទៅលំនៅដ្ឋានវិញទេ ។

លោកវេជ្ជៈ ទៅ ម៉ឹង​បានបញ្ជាក់ចំពោះវិធានការការពារជំងឺឆ្លងកូវិដ១៩នេះ​ក្រុមលោកគ្រូពេទ្យនៅតែបាញ់ថ្នាំជំវិញ​ បរិវេនកន្លែងបន្ទប់ ព្យាបាលគាត់ជាប្រចាំដើម្បីការពារ កុំឲ្យជំងឺកូវិដ១៩ រីករាលដាលបន្ត ហើយសូមឲ្យបងប្អូន មន្ត្រីគ្រប់ស្ថាប័នចូលសហការណ៍ ជាមួយមន្ទីរពេទ្យ ក្រសួងសុខភិបាលដើម្បីទប់ស្កាល់កូវិដ១៩ទាំងអស់គ្នា។

ហើយលោក សូមឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចេះការពារខ្លួនឯង ធ្វើតាមការណែនាំរបស់ក្រុមលោកគ្រូពេទ្យ និងក្រសួងសុខាភិបាលណែនាំ ពីព្រោះជំងឺកូវិដ១៩នេះ វាកើតរីករាលដាល់ពាសពេញ ពិភពលោក ការពារប្រសើរជាងព្យាបាល៕

To Top