ព័ត៌មានជាតិ

រដ្ឋបាលរាជធានី ស្នើឲ្យពលរដ្ឋ មកពីក្រៅប្រទេសទាំងអស់ រាយការណ៍ជូនអាជ្ញាធរ និងនៅដាច់ដោយឡែក ១៤ថ្ងៃ តាមការណែនាំ របស់ក្រសួងសុខាភិបាល

ភ្នំពេញ៖ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល និងការចម្លងមេរោគកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើបងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលទើបវិលត្រលប់ ពីធ្វើការនៅប្រទេសថៃ និងបណ្តាប្រទេសមួយចំនួនទៀត ត្រូវជូនដំណឹង ទៅរដ្ឋបាលខណ្ឌទាំង១៤ និងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ដោយអនុវត្តតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ។

To Top