ព័ត៌មានជាតិ

ក្រសួងធនធានទឹក ឲ្យពលរដ្ឋប្រុងប្រយ័ត្ន បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខណៈពីថ្ងៃ២៤-៣១ មីនា នឹងមានភ្លៀងធ្លាក់ពីខ្សោយ ទៅមធ្យម

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។

ក្រសួងធនធានទឹក បានបញ្ជាក់ថា ក្នុងរយៈពេលនេះធាតុអាកាស បន្តក្តៅខ្លាំងនៅពេលថ្ងៃ ភ្លៀងអាចធ្លាក់ ពីកម្រិតតិចទៅបង្គួរ ។

ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ថែរក្សាសុខភាព ចំពោះការកើនឡើង នៃកម្តៅ និងសូមបន្តប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕

To Top