Covid-19

អភិបាលខេត្តកោះកុង ជំរុញឲ្យអភិបាលស្រុកទាំងអស់ និងមន្ត្រីសុខាភិបាល ផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់ពលរដ្ឋក្នុងការទប់ស្កាត់កូវិដ១៩

កោះកុង៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំរបស់គណៈកម្មការត្រួតពិនិត្យបង្ការ និងទប់ស្កាត់ការរីករាលដាលនៃ ជម្ងឺកូវិដ១៩ បានជំរុញឲ្យលោកអភិបាលគ្រប់បណ្តាស្រុក មន្ត្រីសុខាភិបាល និងមានការចូលរួមសហការណ៍មន្ត្រីគ្រប់ស្ថាប័ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺឆ្លងកូវិដ១៩ និងជម្ងឺឆ្លងផ្សេងៗទៀត។

លោកស្រី មិថុនា ភូថង អភិបាលខេត្តបានលើកឡើងថា អភិបាលស្រុកគ្រប់បណ្តាលស្រុក និងមន្ត្រីសុខាភិបាលត្រូវយកចិត្តទុកដាក់ ឲ្យបានខ្ពស់និងដោយក្តី ប្រុងប្រយ័ត្នបំផុតចំពោះជំងឺឆ្លងកូវិដ១៩ ដែលជាជំងឺដ៍កាចសាហាវបំផុត ដែលរីរាលដាល់នៅពិភពលោក ។ ដូច្នេះយើងត្រូវមានវិធានការទប់ស្កាត់បង្ការ ការពារកុំឲ្យជម្ងឺឆ្លងកូវិដ១៩ រីករាលបង្ករអាហានិភ័យ ដល់ប្រជាពលរដ្ឋខ្លាំងឡើងៗ ហេតុនេះលោកអភិបាលស្រុក មន្ត្រីសុខាភិបាលគ្រប់បណ្តាលស្រុកគ្រប់មូលដ្ឋាន ត្រូវធ្វើការផ្សព្វផ្សាយអប់រំ ពីនិតិវិធីការពារជម្ងឺឆ្លងកូវិដ១៩ របស់ក្រសួងសុខាភិបាល ដែលធ្វើណែនាំនិងអប់រំ ក្នុងទប់ស្កាត់ការរីករាលនៃជំងឺកូវិដ១៩។

លោកស្រីបានថ្លែងបន្តថា គ្រប់បណ្តាស្រុកត្រូវធ្វើការ តាមដានឲ្យបានជាប់ជានិច្ច ជាមួយប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរដែលគាត់ចេញពីប្រទេសថៃ មន្រ្តីសុខាភិបាលត្រូវឲ្យគាត់ ស្នាក់នៅកន្លែងផ្សេង ១៤ថ្ងៃសិន ក្រោមការតាមដានរបស់មន្ត្រីសុខាភិបាល ដើម្បីការពារនៃការរីករាលដាលបន្ត ហើយរកកន្លែងឲ្យស្នាក់នៅឆ្ងាយពីគេ ដោយសមរម្យ ហើយធ្វើការអប់រំដល់ ពួកគាត់កុំឲ្យមានការភ័យខ្លាច។ ហើយអាជ្ញាធរមន្ត្រីសុខាភិបាល ត្រូវធ្វើការផ្សព្វផ្សាយជាប្រចាំ ក្នុងការណែនាំរបស់ក្រសួងសុខាភិបាល ហើយណែនាំដល់ប្រជាពលរដ្ឋ ណាដែលមានការសង្ស័យពីបញ្ហាសុខភាព ខុសពីប្រក្រតីត្រូវមកមន្ទីរពេទ្យឬមណ្ឌលសុខភាព ដើម្បីពិនិត្យមើលសុខភាព។

លោកស្រីអភិបាលខេត្តបានបញ្ជាក់ថា ដោយអនុវត្តន៍ប្រសាសន៍របស់សម្តេច គ្រប់បណ្តាខេត្ត.ស្រុក យើងត្រូវត្រៀមលក្ខណៈឲ្យមានជាស្រេច នៅទីតាំងសម្រាប់ការសម្រាក់ ស្នាក់នៅព្យាបាលរបស់អ្នកជំងឺឆ្លងកូវិដ១៩ ហើយក្នុងបន្ទប់និមួយៗត្រូវមានសម្ភារៈ ប្រើប្រាស់គ្រប់គ្រាន់ ទឹកស្អាត់ សាប៊ូនិងអាល់កុលលាងដៃជាប្រចាំ។

ក្នុងឱកាសនោះលោកស្រី បានធ្វើការអំពាវរនាវដល់ប្រជាពលរដ្ឋ ចូលរួមសហកសរណ៍និងទប់ស្កាត់ជំងឺឆ្លងកូវិដ១៩ ទាំងអស់គ្នាដើម្បីសុខភាព យើងទាំងអស់គ្នា ការពារប្រសើរជាងព្យាបាល ៕

To Top