ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ក្នុងពិធីសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មុនចេញបេសកកម្ម ជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា បទបញ្ជារបស់សម្ដេច បើគ្មានអាវុធគ្រប់គ្រាន់ មិនឲ្យចូលប្រយុទ្ធនោះទេ ពោលគឺបើក្រុមគ្រូពេទ្យ ទាំងអស់គ្មានមធ្យោបាយ គ្រប់គ្រាន់មិនឲ្យចូល ប្រយុទ្ធជាមួយ ជំងឺកូវីដ១៩នោះឡើយ។