ព័ត៌មានជាតិ

មកដល់ពេលនេះ ថវិកា ដែលបានមកពីសប្បុរសជន សរុបជាង៨លានដុល្លារ សម្រាប់ប្រឆាំង កូវីដ១៩

ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មុនចេញទៅព្យាបាលជម្ងឺកូវីដ១៩

បាន​បង្ហោះ​ដោយ Dap_News_Website នៅ អង្គារ 24 មីនា 2020

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ក្នុងពិធីសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មុនចេញបេសកកម្ម ជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជា មួយជំងឺកូវីដ១៩ (COVID-19) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រហូតមកដល់ពេលនេះថវិកា ដែលបានមកពីសប្បុរសជន សម្រាប់ប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ មានចំនួនសរុបជាង ៨ លានដុល្លារ អាមេរិក ខណៈការបើកទទួលនៅតែបន្តព្រោះជំងឺមិនទាន់ស្ងប់ ប៉ុន្តែបើប្រើសល់ នឹងបង្វែរទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។

To Top