ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ក្នុងពិធីសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្តមុន ចេញបេសកកម្មជាមួយ ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអង្វរដល់និស្សិតខ្មែរ នៅអាមេរិក ឲ្យផ្អាកការវិលត្រឡប់មក ស្រុកខ្មែរសិន ឲ្យទ្រាំលំបាកបន្តិច កុំនាំជំងឺមកចូល ប្រទេសនិងគ្រួសារ ។