ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ ក្នុងពិធីសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មុនចេញបេសកកម្ម ជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យក្រសួង ពាក់ព័ន្ធធ្វើការជាមួយភាគីថៃ ទទួលយកពលករខ្មែរ មកវិញដោយសុវត្ថិភាព និងមានការត្រួត ពិនិត្យសុខភាពត្រឹមត្រូវ ។