ព័ត៌មានជាតិ

បុរសជនជាតិចិនម្នាក់ លោតពីអាគារជាន់ទី៥ ក្នុងបុរីកុលាប

ភ្នំពេញ : បុរសជនជាតិចិនម្នាក់ បានលោតពីលោកអាគារជាន់ទី៥ បណ្ដាលអោយស្លាប់ភ្លាមៗ ហេតុការនេះបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃទី២៤ ខែ មីនា ឆ្នាំ ២០២០ នៅចំណុចអគារ​វិមាន​កុលាប ​ជាន់​ទី​៥B​ អគារ​C ស្នាក់​នៅ​បន្ទប់​លេខC១៩០១​ ​ផ្លូវ​ព្រះនរោត្តម​ ក្រុម​៥៩​ ភូមិ​១០​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ។

ប្រភពព័ត៍មានកន្លែង កើតហេតុ បានអោយដឹងថា មានបុរសជនចិនម្នាក់ បានលោតពីអាគារកុលាបជាន់ទី៥ ហើយក៏មិនដឹងមានវិបត្តិអ្វីនៅឡើយ ដោយទើបនិងមកស្នាក់នៅ ទើបមិនសូវមានអ្នកស្គាល់ ។

ក្រោយកើតហេតុ កម្លាំងនគរបាល បានយករថយន្តដឹកសព ទៅតំកល់និងធ្វើការត្រួតពិនិត្យកោសល្យវិច្ឆ័យ ៕

To Top