ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ក្នុងពិធីសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មុនចេញបេសកកម្ម ជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឧបត្ថម្ភថវិកា ក្នុងមួយថ្ងៃ១០ដុល្លារ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ប្រយុទ្ធប្រឆាំងកូវីដ១៩ បន្ថែមលើប្រាក់ឧបត្ថម្ភ អំឡុងពេលហ្វឹកហាត់ និងចុះបេសកកកម្មផងដែរ ។