វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញក្តីសង្ឃឹមកាលពីថ្ងៃអង្គារ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីលោក មូន ជេអ៊ីន ថាប្រទេសកូរ៉េខាងត្បូង អាចផ្តល់ការគាំទ្រឧបករណ៍វេជ្ជសាស្ត្រ ដើម្បីជួយប្រយុទ្ធប្រឆាំង នឹងវីរុសកូរ៉ូណា។
លោក មូន បានឆ្លើយតបថារដ្ឋាភិបាល របស់លោកនឹងផ្តល់ ការគាំទ្រ ជាអតិបរិមា ប្រសិនបើមាន នៅពេលមេដឹកនាំទាំងពីរ បានពិភាក្សាអំពីកិច្ច សហប្រតិបត្តិការទ្វេភាគី ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតវីរុសកូវីដ-១៩ថ្មីនេះ។
អ្នកនាំពាក្យបានឲ្យដឹងថា  បន្ទាប់មកលោកបានចង្អុលបង្ហាញថា  ការយល់ព្រមពីរដ្ឋបាលចំណីអាហារ  និងឱសថ (FDA) ប្រហែលជាចាំបាច់  ហេីយជាការឆ្លើយតបលោក ប្រធានាធិបតីត្រាំ  បានឲ្យដឹងថាលោកនឹងចាត់វិធានការ ជាបន្ទាន់សម្រាប់រឿងនោះ “នៅថ្ងៃនេះ” ៕
ដោយ  ឈូក  បូរ៉ា
 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									