ភ្នំពេញ ៖ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល ជាសកល នៃជំងឺកូវីដ១៩ និងដោយបានការអនុញ្ញាត ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្រសួងទេសចរណ៍ណែនាំ ដល់អភិបាលរាជធានី ខេត្ត ឲ្យបិទអាជីវកម្ម បៀរហ្កាឌិន ជាបណ្តោះអាសន្ន នៅទូទាំងប្រទេស ចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងជាថ្មី ៕