ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ ថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ ចំពោះការឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ ក្នុងការប្រយុទ្ធប្រឆាំង​ ជំងឺកូវីដ-១៩

ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តប្រកបដោយមនុស្សធម៌ របស់លោកឧកញ៉ា ទៀ វិចិត្រ នឹង លោកស្រី ដែលបានបរិច្ចាគ ជាថវិកា ១០,០០០ដុល្លារអាមេរិក សម្រាប់រដ្ឋបាលខេត្តព្រះសីហនុ ប្រយុទ្ធទប់ទល់នឹងជំងឺកូវីដ-១៩។ កាយវិការនេះ ឆ្លុះបញ្ចាំងពីគុណធម៌ ចំពោះមនុស្សជាតិ និងការចេះជួយគ្នា ក្នុងគ្រាលំបាក៕

To Top