ភ្នំពេញ៖ ករណីអគ្គិភ័យឆាបឆេះ ស្ថិតនៅតាមបណ្តោយផ្លូវលេខ221ផ្ទះលេខ35A ក្រុមទី26B ភូមិ៧ សង្កាត់ផ្សាដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបណ្តាលឲ្យស្លាប់មនុស្សនិងរបួស៥នាក់ នៅវេលាម៉ោង ១៧៖១៥នាទីល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។
យោងតាមស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថា ករណីអគ្គិភ័យ នៅសង្កាត់ផ្សាដេប៉ូទី២ ខណ្ឌទួលគោក មូលហេតុធ្លាក់ដបសាំង។ ម្ចាស់ឈ្មោះ យន ស្រ៊ឹប ភេទស្រី អាយុ៧១ឆ្នាំ មុខរបរ នៅផ្ទះ។ ប្រភេទសំណង់ៈ ផ្ទះល្វែង ទំហំ 04ម៉ែត្រ x 07ម៉ែត្រ បណ្ដាលឲ្យខូចខាតសំភារៈ :ឆេះផ្ទះលេខ 35A ផ្នែកខាងក្រោមព្រមទាំងសំភារៈ ប្រើប្រាស់ និងប្រកបអាជីវកម្មអស់ទាំងស្រុង ព្រមទាំងម៉ូតូចំនួន៣គ្រឿង ហើយបានបណ្តាលអោយរាលដាល ដល់ផ្ទះអ្នកជិតខាងចំនួន៤ផ្ទះជាប់គ្នា។
ក្នុងហេតុការណ៍អគ្គិភ័យនេះ បណ្ដាលឲ្យស្លាប់មនុស្ស ម្នាក់ ឈ្មោះ យន ស្រ៊ិប ភេទស្រី អាយុ ៧១ ឆ្នាំ និងអ្នករងរបួស៥នាក់ ក្នុងនោះប្រុសចំនួនប្រុសម្នាក់ ,ស្រីចំនួន៤នាក់។ ក្នុងប្រតិបត្តិការណ៍ពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តការិ.អគ្គិភ័យ ចំនួន ១២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៦ឡានស្មើនឹង ២៤ម៉ែត្រគូប ៕