ភ្នំពេញ៖ ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ ការចម្លង ការរីករាលដាល មេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានសម្រេចផ្អាក ការផ្តល់សេវា រថយន្តក្រុង សាធារណៈ (city bus) និងសេវាកាណូតសាធារណៈ (Taxi Boat) ចាប់ពីថ្ងៃនេះ រហូតដល់ស្ថានភាពកូវីដ១៩ បានធូរស្បើយឡើងវិញ។

