ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចេញលិខិតមួយថ្លែងអំណរគុណ និងកោតសរសើរដល់ ឯកឧត្តម ម៉ម ប៊ុននាង និងលោកជំទាវ ដែលឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រតិបត្តិការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលកំពុងតែគំរាមកំហែង ដល់សុខភាព និងអាយុជីវិតប្រជាជនកម្ពុជា ។